ព័ត៌មានប្រចាំថ្ងៃ / ព័ត៌មានអន្តរជាតិ
ជប៉ុន​ចាប់​សកម្ម​ជន​ចិន​៥​នាក់​នៅ​កោះ​ជម្លោះ



ប្រ​ទេស​​ជប៉ុន​​បាន​ចាប់​ខ្លួន​សកម្មជន​​ចិន​​៥​​នាក់​​កាលពី​​ថ្ងៃ​​ពុធ ​ទី​១៥ ​សីហា​ ​បន្ទាប់ពី​ពួកគេ​ជិះ​ទូក​​ទៅ​​ឡើង​​លើ​​កោះ​​​មួយ​​ដែល​​អះ​អាង​​ជា​​កម្ម​សិទ្ធិ​​ដោយ​​ប្រ​​ទេស​​ជប៉ុន​ និង​ចិន​។​
​នាវា​​នេសាទ​មួយ​​ដែល​ដឹ​ក​​ពួក​​សកម្ម​ជន​​ប្រមាណ​១០​នាក់ ​ទៅ​​ពី​​ហុងកុ​ង ម៉ា​កាវ ​និង​​ចិន​​ត្រូវ​បាន​​តាម​​ដេញ​​ពី​​ក្រោយ​​នាវា​​ល្បាត​​ជប៉ុន​​រាប់សិ​ប​​គ្រឿង ​និង​​ស្ថិត​ក្រោម​​ការ​បាញ់​ទឹក​​ដាក់តែ​​ពួក​គេ​នៅ​​តែ​​ជម្នះ​​ទៅដ​ល់​​កោះ​ជម្លោះ​។​
​សកម្មភាព​ទាមទារ​ទឹកដី​នេះ​ បាន​កើតឡើង​ចំ​ពេល​រដ្ឋមន្ត្រី​ចំនួន​២​នាក់​នៃ​គណៈរដ្ឋមន្ត្រី​ជប៉ុន​​បា​ន​ធ្វើ​​ទស្សន​​កិច្ច​​នៅ​ទី​ធ្វើ​សក្ការបូជា​ដ៏​ចម្រូងចម្រាស់​មួយ​នៃ​សម័យ​សង្គ្រាម​នៅ​ថ្ងៃ​ពុធ​ទី​១៥​ សីហា គឺ​នៅ​ថ្ងៃ​ខួប​នៃ​ការចុះ​ចាញ់​​សង្គ្រាម​របស់​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​ ក្នុង​សង្គ្រាម​លោ​ក​លើក​ទី​២។
ការធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ទី​ធ្វើ​សក្ការ​បូជា​ដ៏​ចម្រូងចម្រាស់​នេះ​ ធ្វើអោយ​ប្រទេស​កូរ៉េខាងត្បូង​កាន់តែ​មាន​កំហឹង​បន្ថែម​ទៀត​ទៅ​លើ​ជម្លោះ​ប្រជុំ​កោះ​។​ ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ទី​ធ្វើ​ស​ក្កា​រ​បូជា​ដោយ​ រដ្ឋ​មន្ត្រី​រដ្ឋាភិបាល​ជប៉ុន​ទាំងនេះ បាន​បណ្តាល​អោយ​មាន​កំហឹង​តវ៉ា​នៅ​ប្រ​ទេ​ស​ចិន និង​នៅ​​ឧបទ្វីប​កូរ៉េ ដែល​មនុស្ស​ជាច្រើន​មាន​អារម្មណ៍​ថា ជប៉ុន​មិន​បង្ហាញ​ការសុំ​ទោ​ស ​ឬ​ការសោកស្តាយ​ចំពោះ​ទង្វើ​ដ៏​ឃោរឃៅ​របស់​ ខ្លួន​ក្នុង​សម័យ​​សង្គ្រាម​នេះ​ទេ​។
​​​ក្រសួងការ​បរទេស​ចិន​កាលពី​ថ្ងៃ​ ពុធ​បាន​និយាយ​ថា​បញ្ហា​សំខាន់​គឺ​"​ថា​តើ​ជប៉ុន​អាច​ទទួល​ស្គាល់​និង​ ប្រព្រឹត្ត​ចំពោះ​ប្រវត្តិ​ឈ្លានពាន​តាមផ្លូវ​​ត្រឹមត្រូវ ថា​តើ​អាច​គោរព​អារម្មណ៍​របស់​ជន​រង​គ្រោះ​នៅ​បណ្តា​ប្រទេស​អាស៊ី​ដែរ​ឬ​អត់​"។​
ក្រសួង​ការបរទេស​ចិន​បន្ត​ទៀត​ថា ​វា​មាន​សារសំខាន់​ផងដែរ ​ដែល​ជប៉ុន​អាច​សម្លឹង​ទៅ​ក្នុង​កញ្ចក់ប្រវ​ត្តិ​សា​ស្ត្ររៀន​មេរៀន​របស់ខ្លួន កាន់​ដៃ​ជាមួយ​ប្រជាជន​អាស៊ី​ដើម្បី​ប្រឈម​អ​នាគ​​ត​៕


   ជប៉ុន​ចាប់​សកម្ម​ជន​ចិន​៥​នាក់​នៅ​កោះ​ជម្លោះ ... 16-08-2012
ទំព័រ 1 នៃ 1
  • 1
  • 1