ព័ត៌មានប្រចាំថ្ងៃ / ព័ត៌មានអន្តរជាតិ
ប្រ​ធា​នា​ធិប​តី​កូ​រ៉េ​ខាង​ត្បូង​នឹង​ទស្សន​កិច្ច​កោះ​មាន​ជម្លោះ​



ទីភ្នាក់​​ងារ​​សារ​ព័ត៌​មាន​​ក្យូដូ​​និយាយ​ថា ប្រ​ធានា​ធិបតី​​កូរ៉េ​ខាង​ត្បូង​លោក​លី ម្យុ​ង​​បាក់ នៅ​ថ្ងៃ​សុ​ក្រ​​​នេះ មាន​​គម្រោង​​ទៅ​ទស្សនកិច្ច​កម្រង​កោះ​តូចៗ​មួយ​ក្នុង​សមុទ្រ​ជប៉ុន ដែល​ត្រូវបាន​ត្រួតត្រា​ដោយ​រដ្ឋាភិ​បាល​ក្រុង​សេ​អ៊ូ​ល ប៉ុន្តែ​ត្រូវបាន​ទាមទារ​យក​ដោយ​ប្រទេស​ជប៉ុន​។
​​បណ្តាញសារព័ត៌មាន​ផ្សេងៗ​ទៀត​របស់​ជប៉ុន បាន​រាយការណ៍​ដោយ​ស្រង់​ប្រភពការ​ទូត​ថា រដ្ឋា​ភិបាល​ក្រុង​សេ​អ៊ូ​ល បាន​ជូនដំណឹង​ដល់​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ អំពី​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​​កម្រង​កូន​កោះ​ដែល​ត្រូវបាន​ហៅថា ដុក​ដូ នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង និង តា​កេ​ស៊ី​ម៉ា នៅក្នុងប្រទេសជប៉ុន​។​ ​វា​នឹង​ក្លាយជា​​ទស្សនកិច្ច​​លើកដំបូង​ទៅកាន់​កោះ​ដែលមាន​ចម្ងាយ​ប្រហែល​ពាក់​ កណ្តាលផ្លូវ​រវាង​ប្រទេស​ទាំ​ង​ពីរ ដែល​ធ្វើឡើង​ដោយ​ប្រមុខរដ្ឋ​កូរ៉េខាងត្បូង ចាប់តាំងពី​មាន​ជម្លោះ​រវាង​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល និង​អតីត​អ្នក​ដាក់​អាណានិគម​របស់ខ្លួន ដែល​បានចាប់ផ្តើម​អស់​រយៈពេល​រាប់​ទសវត្សរ៍​មកហើយ​។​
​ទីភ្នាក់​ងារ​ព័ត៌មាន​ក្យូ​ដូ​បាន​រាយការណ៍​ថា ប្រទេស​ជប៉ុន បាន​ជូនដំណឹង​ឲ្យ​ប្រទេស​កូរ៉េ​ខាង​ត្បូងលុបចោល​ទស្សនកិច្ច​នេះ ដើម្បី​ចៀសវាង​ការបំផ្លាញ​ទំនាក់ទំនង ដែល​ត្រូវបានធ្វើ​ឲ្យ​ខូច​​រួចមកហើយ​ដោយសារ​តែ​ជម្លោះ​​នេះ និង​បញ្ហា​ផ្សេងៗ​ទៀត​៕​


   ប្រ​ធា​នា​ធិប​តី​កូ​រ៉េ​ខាង​ត្បូង​នឹង​ទស្សន​កិច្ច​កោះ​មាន​ជម្លោះ​... 10-08-2012
ទំព័រ 1 នៃ 1
  • 1
  • 1