ព័ត៌មានប្រចាំថ្ងៃ / ព័ត៌មានអន្តរជាតិ
នា​យក​រដ្ឋ​មន្ត្រី​ស៊ីរី​រត់​ចុះ​ចូល​ក្រុម​អ្នក​ប្រ​ឆាំ​ង



នាយក​រដ្ឋ​មន្ត្រី​​ស៊ីរី​​​លោក​រីអាដ ​ហ៊ីចាប ​ដែល​​រត់​​ចោល​​ជួរ​កាលពី​យប់​​​ថ្ងៃទី​៥​មក នៅទី៦​សីហា​​​​ទៅ​​​ប្រទេស​​​ហ្ស៊ក​​​ដានី​​​​ ហើយ​នា​ពេល​​​​ខាង​មុខ​​​នេះ​នឹង​​ចាក​​ចេញពី​​ប្រទេ​ស​​នោះ​ទៅ​កាន់​​​ប្រ​ទេ​ស​​កា​តា​ ។ នេះ​​ជា​ការ​​​អះអាង​របស់​​អ្ន​កនាំ​ពាក្យ​​​​​​​​លោក​​នៅ​​ក្រុង​​​អាម​​ម៉ង់។
ក្រុម​បស្ចិម​ប្រទេស​បាន​និយាយថា ការរត់​ចុះចូល​ក្រុម​អ្នក​ប្រឆាំង​របស់​នាយក​រដ្ឋមន្ត្រី​ស៊ី​រី លោ​ក ​រី​អា​ឌ ហ៊ី​ចាប គឺជា​ស​ញ្ញ​មួយ​បង្ហាញ​ថា​របប​ដឹកនាំ​របស់​លោក បា​សា អាល់ អា​ស្សាត​​ប្រធានាធិបតី​ស៊ី​រី​នេះ កំពុង​មាន​ការបែកបាក់​គ្នា​ខ្លាំង​។​ ​
កាលពី​ថ្ងៃ​ចន្ទ លោក រី​អា​ឌ ហ៊ី​ចាប បានប្រកាស​ប្រឆាំង​របប​ដឹកនាំ​របស់​បា​សា អាល់ អា​ស្សាត ហើយ​​ថា​លោក បាន​កំពុង​ចូលរួម​ជាមួយ​ក្រុម​អ្នកប្រឆាំង​។​ ​កន្លែង​ដែល​លោក​រី​អា​ឌ ហ៊ី​ចាប​ស្ថិ​តនៅ​នោះ គឺ​មិន​ត្រូវបាន​គេ​ដឹងនោះទេ ប៉ុន្តែ មាន​សេចក្តីរាយការណ៍​ថា លោក រី​អា​ឌ ហ៊ី​ចាប ទំនង​ជា​ធ្វើដំណើរ​ទៅ​ប្រទេស​កាតា​។​
​ក្នុងពេល​ជាមួយគ្នា​នេះ ការ​វាយ​ប្រយុទ្ធ​គ្នា​គឺ​នៅតែ​មាន​បន្ត​ក្នុង​ទីក្រុង​អាឡេប​ប៉ូ​ក្នុង​ ប្រទេស​ស៊ីរី ជា​ទី​ដែល​​ក្រុម​យុទ្ធជន​ឧទ្ទាម​កំពុង​តស៊ូ​ទប់ទល់​ការវាយប្រហារ​ដោយ​បាញ់​ ផ្លោង​និង​ទម្លាក់​គ្រាប់បែក​របស់​​កងទ័ព​រដ្ឋាភិបាល​ស៊ី​រី​៕


   នា​យក​រដ្ឋ​មន្ត្រី​ស៊ីរី​រត់​ចុះ​ចូល​ក្រុម​អ្នក​ប្រ​ឆាំ​ង... 07-08-2012
ទំព័រ 1 នៃ 1
  • 1
  • 1