ព័ត៌មានប្រចាំថ្ងៃ / ព័ត៌មានជាតិ
បុរសជនជាតិចិនពីរនាក់ប្តីប្រពន្ធបានបង្ករអំ ពើហឹង្សាលើបុរសខ្មែរម្នាក់នៅតាម ផ្លូវសាធារណៈ



ដោយៈ​ហ៊ាង​ ចាន់រ៉ា ភ្នំពេញ៖ជនជាតិចិនពីរនាក់ប្តីប្រពន្ធដែលបានមករស់នៅក្នុងទឹកដីខ្មែរបានបង្ករឱ្យមានភាព
ភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរនៅតាមដង់ផ្លូវ និង អ្នកដែលបានទៅហា​ត់ប្រាន់​នៅក្បែរ​នោះមកចោមរោមមើល ដោយសារបុរសជាជន​ជាតិចិត្តរូបនេះបានហក់​ទៅ​​វ៉ៃ​បុរស​ម្នាក់​ទៀត​ដែល​កំពុងតែជិះ​ម៉ូតូ ទាំងកំរោលព្រោះតែរឿងបន្តិចបន្តូច ។

ហេតុការណ៍ដែលបង្ករអំពើហឹង្សាដោយបុរសជនជាតិចិននេះបានកើតឡើងកាលពីវេលា
ម៉ោង៥និង ២៥នាទីល្ងាចថ្ងៃទី១ ខែសីហា ឆ្នាំ២០១២ នៅត្រង់ចំនុចផ្លូវភ្លោះក្បែរ សួនច្បា​ស​ម្តេច ហ៊ុន សែន ស្ថិត​ក្នុង​សង្កាត់ចតុមុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសាក្សីដែលបានឃើញហេតុការណ៍នោះបាននិយាយប្រាប់ឱ្យដឹងថាមុន​ពេ​ល​​មាន​ហេតុការណ៍នេះគេបានឃើញបុរសដែលជាជនជាតិចិនបានដើរបណ្តើរ​គ្នា​ពី​នាក់​ប្តី​ប្រ​ពន្ធ​ឆ្លងផ្លូវពីខាងត្បូងមកជើង ស្របពេលនោះក៏មានបុរសម្នាក់ទៀតជិះម៉ូក្នុង​ល្បឿ​ន​​យឺ​ត​ៗ​នៅ​ជា​យ​ផ្លូវម្ខាងក្នុងទិសដៅពីកើតទៅលិច ឆ្ពោះទៅរកវិមានឯករាជ្យ ស្រាប់​មក​ដល់​កន្លែង​កើត​ហេតុ​ ជនជាតិចិនពីរនាក់ប្តីប្រពន្ធនេះក៏បានឆ្លងដល់ជាយផ្លូវម្ខាងហើយក៏ដើរទៅទាក់ខ្សែរការបូកជាមួយនឹងដៃម៉ូតូជនរង់គ្រោះដែលកំពុងបើដោយយឺតៗ ប៉ុន្តែមិនបានបង្ករជា ​គ្រោះថ្នាក់​អី្វដល់​ស្រ្តីនោះទេ ។

ប្រភពដដែលបានបន្តថា ក្រោយពេលស្រ្តីជាប្រពន្ធរបស់បុរសចិនទាក់​ខ្សែរការបូកនឹងដៃ​ម៉ូតូ ម្ចាស់ម៉ូតូក៏បានឈប់រួចហើយសំពោះសុំទោសជនជាតិចិត្តនោះ ប៉ុន្តែអ្វីដែលគេនឹក​ស្មាន​មិន​ដល់​នោះគឺបុរស់ជនជាតិចិននោះបានដកយកសោម៉ូតូ នឹង​បាន​ហក់ទៅដល់ និង ទាត់ធាក់​បុរស់​ជាខ្មែរនោះរហូតដួល ហើយ ស្រវ៉ាទាញ​យកមួក​សុវត្ថ​ភាពពីលើ​ក្បាលជន​រង​គ្រោះមក​វ៉ៃជងរងគ្រោះបន្ថែមទៀត។

ឃើញដូចនេះអ្នកដែលនៅក្បែរនោះក៏បាននាំគ្នាទៅចាប់ និងឃាត់បុរសជនជាតិចិននោះ ប៉ុន្តែ​គេមិនស្តាប់នៅតែហក់ទៅរកវ៉ៃជនរងគ្រោះទៀត រហូតទាល់តែសមត្ថកិច្ចចុះមកដល់​ធ្វើការ​ឃាត់ទើប​​គេ​ឈប់។

បន្ទាប់ពីសម្ថកិច្ចមកដល់ធ្វើការចាប់ឃាត់ខ្លួនដើម្បីសួរនាំយ៉ាងណាក៏ដោយតែបុរសជនជាតិ
ចិននោះនៅតែមិនស្តាប់ថែមទាំងបង្ករសកម្មភាពច្រង៉េងច្រងាងដាក់សមត្ថកិច្ចវិញ​ទៀត​ផង​ និង​មិនព្រមទៅជាមួយ រហូតទាន់តែមួយសន្ទុះទើបសមត្ថកិច្ច​នាំគ្នាចាប់គ្រៀក​ដាក់​លើ​ម៉ូតូ យក​ទៅប៉ុស្តិ៍នគរបាលសង្កាត់ចតុមុខដើម្បីធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់។

អ្នកដែលឃើញហេតុការណ៍បាននាំគ្នានិយាយថា ពួកគាត់មានការអាណិត​ដល់ជនរង​គ្រោះ​​​នេះណាស់ មើលទៅគាត់ប្រហែលជាមនុស្សស្លូត ដោយសារថានៅពេលដំបូង​គាត់​បានសំ​ពោះ​សុំ​ទោសគេដែរ ហើយនៅពេលដែលបុរសចិន វ៉ែនោះក៏មិនបានតបត​ទៅវិញ​ដែរ។​ពួកគាត់បាន​ស្នើរឱ្យសមត្ថកិច្ចកំអត់អោនឱ្យមនុស្សរបៀបនេះ ហើយត្រូវតែ​ដាក់​ទោ​ស​​ទៅ​តាម​​ច្បាប់ចំពោះទង្វើរ​ដែលគួរអោយស្អប់ខ្ទើមបែបនេះ។

ជនរង់គ្រោះដែលត្រូវបុរសជនជាតិចិនបានប្រើអំពើរហឹង្សាមកលើនេះមានឈ្មោះ រឹម ស្រ៊ាង អាយុ២៧ ឆ្នាំធ្វើការខាង កូដត្រាស្ថានទូតកូរ៉េ ផ្នែកពាណិជ្ជកម្ម ជិះម៉ូតូម៉ាក់ឌ្រិម សង់សេ​រីឆ្នាំ​២០០៩ ពាក់ស្លាកលេខ កំពង់ធំ 1C 86 40 រឺឯជនជាតិចិនពីរនាក់ប្តី​ប្រពន្ធដែល​បង្ករ​ហឹង្សា​នោះមិន​ត្រូវបាន​គេស្គាល់ឈ្មោះនោះទេ៕


   បុរសជនជាតិចិនពីរនាក់ប្តីប្រពន្ធបានបង្ករអំ ពើហឹង្សាលើបុរសខ្មែរម្នាក់នៅតាម ផ្លូវសាធារណៈ ... 02-08-2012
ទំព័រ 1 នៃ 1
  • 1
  • 1