ព័ត៌មានប្រចាំថ្ងៃ / ព័ត៌មានជាតិ
សម្តេច ហ៊ុន សែន អញ្ជើញចែក សញ្ញាបត្រ ដល់និស្សិត សាកលវិទ្យាល័យច្បាប់
ដោយៈ ហ៊ាង ចាន់រ៉ា
ថ្លែងក្នុងឱ្យកាសអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ចែកសញ្ញាបត្រ ដល់និស្សិតបរិញ្ញាបត្រ និងបរិញ្ញាបត្រ ជាន់ខ្ពស់ប្រមាណ ២.៦១៩នាក់ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត វិទ្យាសាស្រ្តសេដ្ឋកិច្ច (សាកលវិទ្យាល័យច្បាប់) នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញនាព្រឹកថ្ងៃពុធទី០១ ខែសីហា ឆ្នាំ ២០១២នេះសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថាអ្នកនយោបាយមួយចំនួនពេលបច្ចុប្បន្ននេះ កំពុងតែពុះកញ្ច្រោល គឺកំពុងតែមានព្យុះ តែព្យុះនេះនៅតែក្នុងដបនិងក្នុងក្អមតែប៉ុណ្ណោះ ។
សម្តេចបានលើកឡើងពីចលនាប្រជាធិបតេយ្យសង្រ្គោះជាតិ របស់ក្រុមគណបក្សប្រឆាំង ដោយសម្តេចបានចោទសួរថា តើសង្រ្គោះនរណា សូម្បីតែជួយសង្រ្គោះខ្លួនឯងមិនចង់រួចផង ដោយអ្នកខ្លះត្រូវចិញ្ចឹមប្រពន្ធចុង ប្រពន្ធដើម និងកូនៗថែម ទៀត។ សម្តេចនាយករដ្ឋមន្រ្តី បានបន្តទៀតថា អាងអីថា គណបក្សប្រជាជនខ្លាច ។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែនបានមានប្រសាសន៍ អ្នកនយោបាយខ្លះ ក្នុងពេលយុទ្ធនាការឃោសនាបោះ ឆ្នោតនាពេលកន្លងទៅ រហូតមកដល់ពេលនេះ នៅជំពាក់ថ្លៃឡាន ថ្លៃមេក្រូគេនៅឡើយទេ ដូច្នេះទូទាត់ ឲ្យគេឲ្យហើយទៅ៕

![]() |
សម្តេច ហ៊ុន សែន អញ្ជើញចែក សញ្ញាបត្រ ដល់និស្សិត សាកលវិទ្យាល័យច្បាប់ ... 01-08-2012 | ||
ទំព័រ 1 នៃ 1
|
|||
ផ្ដល់មតិ