ព័ត៌មានប្រចាំថ្ងៃ / ព័ត៌មានជាតិ
ម៉ូតូសង់២០១០ប្រលះជាមួយកង់បីរបួសស្ត្រីម្នាក់
ដោយៈ ហ៊ាង ចាន់រ៉ា
ភ្នំពេញ៖ កាលពីវេលាងម៉ោង ៩ និង៥៧ នាទីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១២ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនៅតាមបណ្តោយផ្លូវ មុន្នីរ៉េតស្ថិតក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យខ័ណ្ឌ រាជធានីភ្នំពេញ រវាងម៉ូតូ បុកជាមួយកង់បីបណ្តាលឱ្យស្រ្តីម្នាក់រង់បួសជើងខាងស្តាំ។
ប្រភពព័ត៌មានពីសាក្សីនៅកន្លែងគ្រោះថ្នាក់បាននិយាយថា មុនពេលកើតហេតុគេបានឃើញម៉ូតូកង់បីជិះពីជើងទៅត្បូងបើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង ហើយមកដល់កន្លែងកើតហេតុបានបត់ឆ្លងផ្លូវទៅខាងឆ្វេងដោយមិនបាន ប្រើភ្លើងស៊ីញ៉ូ ស្របពេលគ្នានោះក៏មានម៉ូតូមួយគ្រឿងទៀតជិះឌុបគ្នាពីរនាក់ ក្នុងទិសដៅស្របគ្នាដោយល្បើនលើនគួរសម ក៏គេចមិនទាន់បណ្តាលឱ្យ បុកជាមួយកង់បីចំពាក់កណ្តាលយ៉ាងពេញទំហឹងតែម្តង។
ប្រភពដដែលបានបន្តថា ក្រោយពេលកើតហេតុគេបានឃើញស្រីម្នាក់ដែលជិះម៉ូតូពីខាងក្រោយបុរស់ជាប្តី បានរងរបួសជើងខាងស្តាំដោយសារគៀបជាប់ជាមួយនិងកង់បី រហូតទាល់តែមានគេជួយទាញកង់បីចេញទើបអាចងើបរួច។
ភ្លាមៗនោះគេឃើញមានសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុដើម្បីជូយធ្វើការអន្តរាគមន៍
ផងដែរ ប៉ុន្តែភាគីទាំងពីរបានសុំធ្វើការសម្រួលគ្នាដោយខាងភាគីកង់បីជាអ្នកចេញសង់ ។
ចំពោះម៉ូតូជនរងគ្រោះម៉ាក់ឌ្រិមសង់ សេរី២០១០ ព័ត៌ខ្មៅពាក់ស្លាក់លេខ 1AQ 78 27 ចំណែកឯម៉ូតូកង់បីគឺគ្មានស្លាក់លេខទេ ៕

ផ្ដល់មតិ