ព័ត៌មានប្រចាំថ្ងៃ / ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងការបរទេសសឹង្ហបូរី ស្វាគមន៍នូវសេច ក្តីថ្លែងការណ៍រួមរបស់អាស៊ាន លើគោលការណ៍ ៦ ចំណុច ដើម្បីដោះស្រាយជម្លោះនៅសមុទ្រចិនខាងត្បូង
ដោយៈ ហ៊ាង ចាន់រ៉ា
នៅថ្ងៃទី២០កក្កដា ឆ្នាំ២០១២ អ្នកនាំពាក្យក្រសួងការបរទេសសឹង្ហបូរី ដែលជាសមាជិករបស់អាស៊ាន បានចេញសេចក្តីប្រកាសព័ត៌មាន ដោយសម្តែងការស្វាគមន៍ ចំពោះការប្រកាសនូវសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន លើគោលការណ៍ ៦ ចំណុច ដើម្បីដោះស្រាយជម្លោះបញ្ហាសមុទ្រចិនខាងត្បូង។
នៅក្នុងសេចក្តីប្រកាសដែលបានសរសេរ ជាលាយលក្ខណ៍ អ្នកនាំពាក្យរបស់ក្រសួងការបរទេសសឹង្ហបុរី បានបង្ហាញ ថា "សេចក្តីថ្លែងការណ៍ ស្តីពី គោលការណ៍ ៦ ចំណុច របស់អាស៊ាន លើបញ្ហាជម្លោះសមុទ្រចិនខាងត្បូង ជាការប្រឹងប្រែងដ៏ខ្លាំងក្លារបស់ប្រទេសឥណ្ឌូនេស៊ី។ នេះក៏ដើម្បីជួសជុលនូវការខូចខាត ដែលបណ្តាលមកពីបរាជ័យនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៤៥( AMM ) ក្នុងការចេញនូវសេចក្តីថ្លែងការណ៍រួម ព្រមទាំងជួយមានការរក្សាឡើងវិញនូវតួនាទីរបស់អាស៊ាន នៅក្នុងតំបន់"។
សេចក្តីប្រកាសដដែល បានលើកឡើងថា ប្រទេសសឹង្ហបុរី ក៏ដូចជាប្រទេសសមាជិកអាស៊ានផ្សេងទៀត បានប្រឹងប្រែងយ៉ាងខ្លាំងក្លា ដើម្បីចរចា ឲ្យមានការឯកភាពគ្នា នៅអំឡុងពេលកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៤៥ លើអ្វីដែលគេហៅថា បញ្ហាជម្លោះសមុទ្រចិនខាងត្បូង។ គោលការណ៍មួយចំនួន ត្រូវបានលើកឡើង ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៤៥ កាលពីសប្តាហ៍មុន និងត្រូវបានគាំទ្រដោយរដ្ឋសមាជិកអាស៊ានមួយចំនួន ហើយឥឡូវត្រូវបានទទួលយក ដោយរដ្ឋសមាជិកអាស៊ានទាំងអស់។
សេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសសឹង្ហបុរី បានគូសបញ្ជាក់ថា "យើងរីករាយព្រោះថា មួយសប្តាហ៍ក្រោយមក ( ក្រោយពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៤៥ ) មានការឯកភាពគ្នាថ្មីមួយ និងសេចក្តីថ្លែងការណ៍រួម ត្រូវបានចេញផ្សាយ"។
សេចក្តីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសសឹង្ហបូរី ខាងលើនេះ បានធ្វើឡើងភ្លាមៗ ខណៈដែលឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា ក្នុងនាមជាប្រធានអាស៊ាន បានប្រកាសនូវការឯកភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន ទាំង ១០ ប្រទេស ដែលបានសម្រេចរួមគ្នា ចេញសេចក្តីថ្លែងការណ៍មួយ សម្រាប់ជាមូលដ្ឋាន ដោះស្រាយជម្លោះសមុទ្រចិនខាងត្បូង។នោះគឺគោលការណ៍ ៦ចំណុច របស់អាស៊ាន សម្រាប់ដោះស្រាយដោយសន្តិវិធី ក្នុងជម្លោះដែនសមុទ្រ រវាងប្រទេសចិន និងបណ្តាប្រទេសសមាជិកអាស៊ានមួយចំនួន រួមមាន៖ ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី និងប្រ៊ុយណេ។
សូមជ្រាបជូនថា សេចក្តីថ្លែងការណ៍ ចំនួន៦ចំណុច ដើម្បីបញ្ជាក់អំពីជំហររបស់ពួកគេ អំពីបញ្ហាសមុទ្រចិនខាងត្បូង ដែលចំណុចជាគោលការណ៍ទាំងនោះមានដូចជាៈ
១- ការអនុវត្តទាំងស្រុងនូវសេចក្តីប្រកាស ពាក់ព័ន្ធនិងការប្រតិបត្តិ នៃភាគីនៅសមុទ្រចិនខាងត្បូង (២០០២)
២- គោលការណ៍ណែនាំសម្រាប់ ការអនុវត្តសេចក្តីប្រកាសពាក់ព័ន្ធ និងការប្រតិបត្តិនៃភាគីនៅសមុទ្រចិនខាងត្បូង (២០១១)
៣- សម្រេចឱ្យបានឆាប់ នូវក្រមប្រតិបត្តិតំបន់នៅសមុទ្រចិនខាងត្បូង
៤- គោរពទាំងស្រុងគោលការណ៍ នៃច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ដែលមានការទទួលស្គាល់ជាសកល
៥- បន្តរក្សាភាពអត់ធ្មត់ និងការមិនប្រើកម្លាំងនៃគ្រប់ភាគីទាំងអស់
៦- ការដោះស្រាយវិវាទនេះ ដោយសន្តិវិធីស្របទៅតាមគោលការណ៍ នៃច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ដែលមានការទទួលស្គាល់ជាសកល៕

ផ្ដល់មតិ