ព័ត៌មានប្រចាំថ្ងៃ / ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជម្រុញឲ្យអ្នកនាំពាក្យ បង្កើតកិច្ចសហការជាមួយអ្នកសារព័ត៌មាន
ដោយៈ ហ៊ាង ចាន់រ៉ា
ថ្លែងក្នុងពិធីបិទវគ្គហ្វឹកហ្វឺននិងបំប៉នសមត្ថភាពដល់មន្រ្តីព័ត៌មាន មន្រ្តីទំនាក់ទំនងសាធារណៈ នឹង អ្នកនាំពាក្យ នាល្ងាចថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១២ដល់មន្រ្ដីព័ត៌មាន, មន្រ្ដីទំនាក់ទំនងសាធារណៈ និងអ្នកនាំពាក្យចំនួន៨៥នាក់ នៅវិមានសន្តិភាព រាជធា នីភ្នំ ពេញ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន និង ជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ខៀវ កាញារីទ្ធ បានមានប្រសាសាន៍ថាមន្រ្ដីព័ត៌មាន, មន្រ្ដីទំនាក់ទំនងសាធារណៈ និងអ្នកនាំពាក្យ គួរតែមានគេហទំព័រផ្ទាល់ខ្លួន អ៊ីម៉ែល ឬ facebook ដើម្បីឆ្លើយតប នឹងសំណួរអ្នកកាសែត ព្រោះការឆ្លើយតាមរយៈទូរស័ព្ទ ពេលខ្លះពិបាកទំនាក់ទំនង។
ក្នុងពិធីបិទវគ្គ នេះដែរក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម MARK GOODING ឯកអគ្គរដ្ឋទូត ចក្រភពអង់ គ្លេស ប្រចាំនៅកម្ពុជា , មន្រ្តីអ្នកនាំ ពាក្យស្ថាន ទូតសហ រដ្ឋ អា មេរិក ប្រចាំព្រះរាជាណាចក្រ កម្ពុជា។
ឯកឧត្តម រដ្ឋមន្ត្រីបានមានប្រសាសន៍ថា ទាំងស្ថាប័នរដ្ឋាភិបាល និងឯកជន ត្រូវតែមានមន្ត្រីអ្នកនាំពាក្យ ដោយជំនាញ ដែលធ្វើការ ២៤ម៉ោង/២៤ម៉ោងសំរាប់ ១សប្ដាហ៍ និងធ្វើការស្រាវជ្រាវលើការងារសំខាន់ ដើម្បីឆ្លើយតបទៅនឹងការចោទសួរ ពីបណ្ដាញអ្នកសារ ព័ត៌មានទោះក្នុងស្ថានភាពណាក៏ដោយ។
ឯកឧត្តម បានបន្តថា នៅក្នុងសង្គមមួយគឺទាមទាឱ្យមានអ្នកនាំពាក្យ ទាំងវិស័យរដ្ឋ ទាំងវិស័យឯកជន ចាំបាច់ត្រូវការមានអ្នកនាំពាក្យ។ ចំណែកឯតាមក្រសួងស្ថាប័ននានាក៏ត្រូវមានអ្នកនាំពាក្យជាចំបាច់។
ឯកឧត្តម រដ្ឋមន្រ្ដីក្រសួងព័ត៌មាន ជម្រុញឲ្យអ្នកនាំពាក្យ ឆ្លើយសំណួរអ្នកកាសែត គ្រប់ ពេលវាលាទោះក្នុងស្ថានភាពណាក៏ដោយតែចម្លើយត្រូវតែមានការពិចារណា។អ្នកនាំពាក្យ គួរព្យាយាមទំនាក់ទំនងជាមួយអ្នកសារព័ត៌មាន ដើម្បីផ្ដល់ និងទទួលព័ត៌មានឆាប់រហ័ស ហើយអ្នកនាំពាក្យមិនត្រូវនិយាយពាក្យសម្តីដែលមានលក្ខណៈមិន សមរម្យជាមួយអ្នក ព័ត៌ មាននោះទេ។
ឯកឧត្តម ខៀវ រដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា នៅក្នុងសង្គមប្រជាធិបតេយ្យមានជន្ទល់សំ ខាន់ៗចំនួន៣ គឺទី១. ពហុបក្ស, ទី២ សង្គមស៊ីវិលដែលសកម្មនៅក្នុងការងារសង្គម និងទី៣. សារព័ត៌មានសេរី។
ឯកឧត្តមរដ្ឋមន្ត្រីបានប្រៀបធៀបអ្នកនាំពាក្យ ជាមួយនឹងអ្នកសារព័ត៌មានថា ជារូបពីរនៅលើសន្លឹកតែមួយ ដោយពុំអាចខ្វះរូបណាមួយបានទេ ត្រូវមានព្រមគ្នា ដោយឯកឧត្តម បង្ហាញនូវក្រដាសប្រាក់ជាឧទារហណ៍បញ្ជាក់ថា នៅលើក្រដាសប្រាក់ បើមានរូបម្ខាង ខ្វះរូបម្ខាងមិនត្រឹមត្រូវទេ ដូច្នេះមន្ត្រីអ្នកនាំពាក្យត្រូវសហការយ៉ាងស្អិតរមួតជាមួយ អ្នកសារព័ត៌មាន ព្រោះថាបើគ្មានអ្នកសារព័ត៌មានទេគឺមិនអាចផ្សព្វផ្សាយព័ត៌មានទៅរួចនោះទេ។
ឯកឧត្តមក៏បានបញ្ជាក់ផងដែរថាសមត្ថភាពរបស់អ្នកសារព័ត៌មាននៅកម្ពុជាគឺកំពុងតែឈានទៅមុខ ហើយអ្នកសារព័ត៌មានយើងកំពុងតែមានសមត្ថភាពខ្ពស់។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្រ្ដីឯកឧត្តម ផៃ ស៊ីផាន បានថ្លែងថា វគ្គបណ្ដុះបណ្ដាល រយៈពេល៣ថ្ងៃកន្លងមកនេះ គឺទទួលបានជោគជ័យយ៉ាង ប្រសើរ ហើយ ឯកឧត្តមសង្ឃឹមថា សិក្ខាកាមទាំងអស់ នឹងទទួលបានចំណេះដឹងកាន់តែច្បាស់ថែមទៀតទាក់ទងទៅនឹងការងារជាមន្រ្តីអ្នកនាំពាក្យ។
សូមបញ្ជាក់ជូនថា វគ្គហ្វឹកហ្វឺននិងបំប៉នសមត្ថភាពដល់មន្រ្តីព័ត៌មាន មន្រ្តីទំនាក់ទំនងសាធារណៈ នឹង អ្នកនាំពាក្យ នេះធ្វើឡើង រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃ ទី១៨ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១២ ដែលមានមន្រ្ដីព័ត៌មាន, មន្រ្ដីទំនាក់ទំនងសាធារណៈ និងអ្នកនាំពាក្យចំនួន៨៥នាក់ដែលមកពីក្រសួងស្ថាប័នប្រមាណជា៣០ចូលរួម។ការរៀបចំវគ្គបណ្ដុះបណ្ដាលខាងលើនេះ គឺដើម្បីបង្កើនសមត្ថភាព ឆ្ពោះទៅរកគោលដៅវិជ្ជាជីវៈដែលគូបផ្សំនឹងជំនាញដល់មន្រ្ដីព័ត៌មាន,មន្រ្ដីទំនាក់ទំនងសាធារណៈនិងអ្នកនាំពាក្យសម្រាប់ការយកចំណេះដឹងទៅអនុវត្តការងាររបស់ខ្លួនប្រចាំថ្ងៃផងដែរ ៕

![]() |
រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជម្រុញឲ្យអ្នកនាំពាក្យ បង្កើតកិច្ចសហការជាមួយអ្នកសារព័ត៌មាន... 21-07-2012 | ||
ទំព័រ 1 នៃ 1
|
|||
ផ្ដល់មតិ