ព័ត៌មានប្រចាំថ្ងៃ / ព័ត៌មានជាតិ
មន្រ្តីក្រសួងសុខាភិបាល អំពាវនាវ ប្រជាពល រដ្ឋ កុំមានការព្រួយបារម្ភ ពីមេរោគEV-71
ស្រពេលដែលមេរោគEV-71បានកើតមានឡើង នាពេលបច្ចុប្បន្ននេះ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ មួយចំនួន មានការ ព្រួយបារម្ភ ខ្លាចឆ្លងនូវជំងឺនេះ ដែលបណ្តាលឲ្យមានជន ខិលខូចមួយចំនួន ឈ្លាត ឱកាស ដើរបោក ប្រាស់ប្រជាពលរដ្ឋ ដូច្នេះ ក្រសួងសុខាភិបាល សូមអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់កុំមានការ ព្រួយបារម្ភ និងកុំចាញ់បោកជនខិលខូចឆ្លៀតឱកាស។
ប្រធានមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំង និងជំងឺឆ្លងនៃក្រសួងសុខាភិបាលលោកវេជ្ជបណ្ឌិត សុខ ទូច បានមានប្រសាសន៍ឲ្យដឹង តាមទូរស័ព្ទនៅ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១២ថា រហូតមកដល់ពេលនេះ នៅមិនទាន់ មានតួរ លេខកុមារដែលឆ្លងជំងឺពងបែក ដៃជើង និងមាត់នោះទេ ហើយមន្រ្តីជំនាញក៏កំពុងតែ ធ្វើការតាមដាន និងស្វែង រកអ្នកដែលបានកើតជំងឺនេះ នៅតាមបណ្តាខេត្តផ្សេងៗ ជាបន្តទៀត។
លោកបន្តថា “ប្រជាពលរដ្ឋ មិនត្រូវចាញ់បោកជនខិលខូច នោះឡើយ ហើយកុំមានការព្រួយ បារម្ភចំពោះជំងឺនេះ បើទោះបីជាយើង នៅមិនទាន់មានថ្នាំ សម្រាប់ចាក់បង្ការ កុមារពីជំងឺនេះក៏ដោយ ប៉ុន្តែយើងត្រូវ អនុវត្តឲ្យបាននូវ អនាម័យរបស់កុមារ ព្រោះជំងឺនេះវាកើតមានតែចំពោះកុមារដែលមានអាយុចាប់ពី៣ខែ ដល់១១ឆ្នាំប៉ុណ្ណោះ”។
ជំងឺពងបែកដៃជើងនិងក្នុងមាត់ជាទូទៅកើតក្នុងចំណោមកុមារដែលមានអាយុតិចជាងដប់
ឆ្នាំ តែភាគច្រើន គឺ កើតក្នុងចំណោមកុមារដែលមានអាយុតិជាង៥ឆ្នាំ ហើយកុមារដែលមានអាយុតិច ងាយមានរោគសញ្ញាធ្ងន់ធ្ងរ។
រយៈពេលចាប់ពីឆ្លងរោគដល់ចេញរោគសញ្ញាជាទូទៅ ៣ទៅ៧ថ្ងៃ ហើយរោគសញ្ញាញឹកញាប់ នៃជំងឺនេះ គឺក្ដៅ ខ្លួនដែលមានរយៈពេលពី២៤ ទៅ ៤៨ម៉ោង។ ជំងឺនេះ ជាទូទៅចាប់ផ្ដើមឡើងដោយមានក្ដៅខ្លួន ការបរិភោគ ថយចុះ អស់កម្លាំង និងភាគច្រើនមានឈឺបំពង់ក។ ពងបែកក្នុងមាត់ចាប់ផ្ដើមចេញក្នុងកំឡុងពេលមួយថ្ងៃ ឬ ពីរថ្ងៃក្រោយ ចេញរោគសញ្ញាដោយចាប់ផ្ដើមដំបូងមាន ស្នាមក្រហម ដែលក្រោយមកក្លាយ ជាពងបែក និងដំបៅ ក្នុងមាត់។ ភាគច្រើនឃើញមាននៅលើអណ្ដាត អញ្ចាញ និងផ្នែកខាងក្នុង នៃថ្ពាល់។ អាចមានផងដែរ នូវស្នាម កន្តួលក្រហម ដែលរាបស្មើ ឬខ្ពស់ជាងស្បែក ហើយមិនរមាស់ ក្នុងកំឡុងពេលមួយទៅពីរថ្ងៃក្រោយ ចេញរោគ សញ្ញា ឬក៏មានជាពងបែក។
ស្នាមកន្តួលរមាស់ភាគច្រើនមាននៅលើ បាតដៃ បាតជើង គូដ និងអវៈ យវៈ ភេទ។ អ្នកជំងឺពងបែកដៃជើង និងក្នុងមាត់ អាចមិនមានរោគសញ្ញាអ្វីទាំងអស់ ឬមានតែ ស្នាម កន្តួល ឬពងបែកមាត់។ ជំងឺពងបែកដៃជើង និងក្នុងមាត់ ជាជំងឺឆ្លងដែលអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ ដោយការប៉ះពាល់ផ្ទាល់ ទៅនឹងសំបោរ កំហាក ទឹកមាត់ ទឹករងៃដែលចេញពីពងបែក ឬលាមក នៃអ្នកជំងឺ។ អ្នកជំងឺអាចចំលង អ្នកដទៃ បានខ្លាំងបំផុតក្នុងកំឡុងសប្ដាហ៍ទីមួយ នៃជំងឺ តែគាត់អាចចំលងជំងឺ បានរហូតដល់ ច្រើនសប្ដាហ៍ ក្រោយ ទៀត។ ជំងឺពងបែកដៃជើង និងក្នុងមាត់ មិនអាចចំលងពីសត្វចិញ្ចើម ឬសត្វដទៃទៀតឡើយ៕

ផ្ដល់មតិ