ព័ត៌មានប្រចាំថ្ងៃ / ព័ត៌មានជាតិ
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកនេះមិន អាច​ចេញសេចក្តីថ្លែងការណ៍រួមទេ



ដោយៈ ហ៊ាង ចាន់រ៉ា

 ក្នុងសន្និសីទសារព័ត៌មានបន្ទាប់ពីបញ្ចប់កិច្ចប្រជុំអាស៊ាននៅទី១៣ ខែកក្កដា នេះ រដ្ឋមន្ត្រី​ក្រ​សួង ការបរទេសកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង​ជាប្រធាន​អង្គ​​​ប្រជុំរដ្ឋ មន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំអាស៊ានពាក់ព័ន្ធមួយចំនួនទៀត បានថ្លែងថា ក្នុងកិច្ច​ប្រ​ជុំ​​រដ្ឋ​មន្ត្រីការបរទេសអាស៊ានលើកនេះមិនចេញនូវសេចក្តីថ្លែងការរួមនោះទេ ដោយ​​សារតែប្រ​ទេសអាស៊ានមួយចំនួន ការមិន យល់ស្របគ្នាលើបញ្ហា​សមុទ្រចិន​ខាង​ត្បូង​។

ឯកឧត្តម ហាំ ណាំង​ហុងបន្តថា កម្ពុជាមានសេចក្តីសោកស្តាយចំពោះកិច្ចប្រជុំលើកនេះ ដែល​​មិន​អាចឈានដល់មានការធ្វើសេចក្តីថ្លែងការណ៍រួម​បានក៏ព្រោះតែប្រទេសអាស៊ាន​មួយ​​ចំ​នួន​ស្របគ្នារឿងជម្លោះនៅសមុទ្រចិនខាងត្បូង។

ឯកឧត្តម ហោ ណាំហុង បានថ្លែងទៀតថា រឿងបញ្ហាសមុទ្រចិនខាងត្បូងនេះ កម្ពុជា​មិន​កាន់​ជើង​ភាគីខាងណានោះ ទេ ហើយកម្ពុជាក៏មិនទទួលបានផលប្រយោជន៍​សមុទ្រចិន​ខាង​​ត្បូង​នោះ​ដែរ។ បញ្ហាសមុទ្រចិននោះ គួរត្រូវដោះ ស្រាយតាមច្បាប់សមុទ្រអន្តរជាតិ របស់អង្គការសហ​ប្រជាជាតិ នៅឆ្នាំ១៩៨២ ៕


ទំព័រ 6 នៃ 1