ម្ចាស់ជំនួយផ្តល់ជំនួយ$១៦ពាន់លាន ដល់អាហ្វហ្គានីស្ថាននៅសន្និសីទតូក្យូ
ក្រុងតូក្យូៈ ប្រទេសម្ចាស់ជំនួយធំៗ កាលពីថ្ងៃអាទិត្យ បានសន្យាផ្តល់ឲ្យប្រទេសអាហ្វហ្គានីស្ថាន១៦ពាន់លានដុល្លារ ជាជំនួយអភិវឌ្ឍន៍ សម្រាប់ពេល៤ឆ្នាំបន្ទាប់ ខណៈពួកគេព្យាយាមរារាំងប្រទេសនោះកុំឲ្យវិលត្រឡប់ទៅរក ភាពចលាចលឡើងវិញនៅពេលដែលទាហានបរទេសចាកចេញ ប៉ុន្តែបានទាមទារឲ្យមានកំណែទម្រង់ប្រយុទ្ធ ប្រឆាំងនឹងអំពើពុករលួយ។
ក្រុមមន្រ្តីអាមេរិក មិនបានផ្តល់តួលេខអំពីថវិកាណាមួយសម្រាប់ជំនួយនេះទេ ប៉ុន្តែគ្រាន់តែនិយាយថា រដ្ឋការអាមេរិក នឹងស្នើសុំសភាឲ្យរក្សាកម្រិតជំនួយឲ្យនៅដដែលរហូតដល់ឆ្នាំ ២០១៧។
ជប៉ុន បានសន្យាផ្តល់ជំនួយ៣ពាន់លានដុល្លារសម្រាប់អាហ្វហ្គា នីស្ថានរហូតដល់ឆ្នាំ២០១៦។ រដ្ឋមន្រ្តីការបរទេសលោក កូអ៊ីឈីរ៉ូ ហ្គេមបាបានថ្លែងថា ប្រាក់២,២លានដុល្លារគឺផ្តល់ជូនសម្រាប់គម្រោងអភិវឌ្ឍន៍។
សហភាពអឺរ៉ុប និយាយថា ខ្លួន នឹងបន្តសន្យាផ្តល់ប្រាក់១,២ពាន់លានអឺរ៉ូមួយឆ្នាំ។
![]() |
ម្ចាស់ជំនួយផ្តល់ជំនួយ$១៦ពាន់លាន ដល់អាហ្វហ្គានីស្ថាន... 09-07-2012 | ||
ទំព័រ 1 នៃ 1
|
|||
ផ្ដល់មតិ



