ព័ត៌មានប្រចាំថ្ងៃ / ព័ត៌មានជាតិ
សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បញ្ចេញប្រតិ កម្មចំពោះការចុះផ្សាយ របស់ការសែតពីរនឹងឱ្យ កាសែតទាំងពីរនេះចុះកែតម្រូវវិញទាំងស្រុង



ដោយៈ ហ៊ាង ចាន់រ៉ា

 ក្នុងឱកាសអញ្ជើញ​ជួបយុវជនស្ម័គ្រចិត្តជាង១ពាន់នាក់ ដើម្បីផ្តល់ដំបូន្មាន ក៏ដូចជាការ​ណែនាំ​ផ្សេងៗ មុននឹងពួកគេ ចេញទៅចូលរួមវាស់វែងដីធ្លីផ្តល់កម្មសិទ្ធិ ជូនប្រជា ពល រដ្ឋ នៅថ្ងៃទី ២៨ មិថុនា ដែលពិធីនេះបានធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ នៅព្រឹកថ្ងៃ ទី២៦ ខែមិថុនា ឆ្នាំ​២០​១២ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែនបាន បញ្ចេញ​ប្រតិកម្មខ្លាំងៗ ចំពោះ​ការចុះ​ផ្សា យ​គ្មាន វិជ្ជាជីវៈ​និង​ការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ របស់កាសែត The CAMBODIA DAILYនិង​កា​សែត ភ្នំពេញប៉ុស្ដិ៍ ដែល​សរសេរថាក្រោយការ ប្រកាសផ្អាក ផ្ដល់ ដីសម្បទានសេដ្ឋកិច្ច សម្ដេ ច នាយ​ករដ្ឋមន្ដ្រីហ៊ុន សែន នៅបន្ដចុះ ហត្ថលេខាទៅឱ្យ ក្រុមហ៊ុនឯកជន នៅចំនុចនេះ សម្ដេ​ច បាន​ស្នើឱ្យកាសែតទាំងពីរនេះ ចុះ​កែតម្រូវ ទាំង ស្រុង ។

សម្ដេចនាយករដ្ឋមន្រ្តី បញ្ជាក់ថា សម្ដេចមិនបាន ចុះហត្ថលេខាណាមួយ ផ្ដល់ដីសម្ប​ទាន​សេ​ដ្ឋ កិច្ច ដល់​ក្រុមហ៊ុននោះទេ ក្រោយបទបញ្ជា លេខ០០១ របស់រដ្ឋាភិបាលនោះ ។ទា​ក់ទិន​ការ​ចុះ​ផ្សាយរបស់កាសែតទាំង ពីរនេះ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានមាន ប្រសាស ន៍ថា ការ​សរសេរនិងការចុះ ផ្សាយ ត្រូវធ្វើអ្វីឱ្យច្បាស់លាស់ និងតាមវិជ្ជា ជីវៈ របស់ខ្លួន ហើយ​ស្នើ​ឱ្យកាសែតទាំងនេះ ចុះផ្សាយនិងពិនិត្យមើលចំណុចទាំង៤ នៃបទ បញ្ជា​លេខ​០០១របស់​រាជ​រដ្ឋា​ភិបាល។

នៅក្នុងឱកាសនោះដែរ សម្ដេចនាយករដ្ឋមន្ដ្រី ក៏បញ្ចេញនូវប្រតិកម្ម និងដាស់តឿន ដល់ អង្គ​ការ​​សង្គ​ម​​ស៊ី​វិលមួយចំនួន ដែលបានតាំងខ្លួន ជាអង្គការធំ អង្គការតូច ហើយចង់ ចូល រួម វាស់​វែងដី​ធ្លី​ជា​មួយប្រជាពលរដ្ឋនោះ គឺមិនបាច់ចូលរួមទេ។

សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានដាស់ តឿនដល់អង្គការក្រៅរដ្ឋាភិបាលទាំងនោះថា​មិន​​ត្រូវ​ចាត់តាំងខ្លួនជាអង្គការធំ ហើយធ្វើការតាម ដានរាល់សកម្មភាពរបស់ រដ្ឋាភិបាល ក្នុង​ការ​តាមដានត្រួតពិនិត្យនិង វាស់វែងដីធ្លី នោះ ឡើយ ដោយសម្ដេចបាន ចាត់ទុក ថា នាំតែរំ​ខាន​ពី​ព្រោះរដ្ឋាភិបាល បានចាត់តាំង អង្គការ ស្រប ច្បាប់ របស់ខ្លួន ដែលមាន ជំ នឿទុក​ចិត្ដពីប្រ​ជា​ពល​រដ្ឋ ដែល កើតចេញពីការបោះឆ្នោតនោះ ៕




ទំព័រ 3 នៃ 1
  • 1
  • 1