ព័ត៌មានប្រចាំថ្ងៃ / ព័ត៌មានជាតិ
សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន បញ្ចេញប្រតិ កម្មចំពោះការចុះផ្សាយ របស់ការសែតពីរនឹងឱ្យ កាសែតទាំងពីរនេះចុះកែតម្រូវវិញទាំងស្រុង
ដោយៈ ហ៊ាង ចាន់រ៉ា
ក្នុងឱកាសអញ្ជើញជួបយុវជនស្ម័គ្រចិត្តជាង១ពាន់នាក់ ដើម្បីផ្តល់ដំបូន្មាន ក៏ដូចជាការណែនាំផ្សេងៗ មុននឹងពួកគេ ចេញទៅចូលរួមវាស់វែងដីធ្លីផ្តល់កម្មសិទ្ធិ ជូនប្រជា ពល រដ្ឋ នៅថ្ងៃទី ២៨ មិថុនា ដែលពិធីនេះបានធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ នៅព្រឹកថ្ងៃ ទី២៦ ខែមិថុនា ឆ្នាំ២០១២ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែនបាន បញ្ចេញប្រតិកម្មខ្លាំងៗ ចំពោះការចុះផ្សា យគ្មាន វិជ្ជាជីវៈនិងការត្រួតពិនិត្យឱ្យបានត្រឹមត្រូវ របស់កាសែត The CAMBODIA DAILYនិងកាសែត ភ្នំពេញប៉ុស្ដិ៍ ដែលសរសេរថាក្រោយការ ប្រកាសផ្អាក ផ្ដល់ ដីសម្បទានសេដ្ឋកិច្ច សម្ដេ ច នាយករដ្ឋមន្ដ្រីហ៊ុន សែន នៅបន្ដចុះ ហត្ថលេខាទៅឱ្យ ក្រុមហ៊ុនឯកជន នៅចំនុចនេះ សម្ដេច បានស្នើឱ្យកាសែតទាំងពីរនេះ ចុះកែតម្រូវ ទាំង ស្រុង ។
សម្ដេចនាយករដ្ឋមន្រ្តី បញ្ជាក់ថា សម្ដេចមិនបាន ចុះហត្ថលេខាណាមួយ ផ្ដល់ដីសម្បទានសេដ្ឋ កិច្ច ដល់ក្រុមហ៊ុននោះទេ ក្រោយបទបញ្ជា លេខ០០១ របស់រដ្ឋាភិបាលនោះ ។ទាក់ទិនការចុះផ្សាយរបស់កាសែតទាំង ពីរនេះ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានមាន ប្រសាស ន៍ថា ការសរសេរនិងការចុះ ផ្សាយ ត្រូវធ្វើអ្វីឱ្យច្បាស់លាស់ និងតាមវិជ្ជា ជីវៈ របស់ខ្លួន ហើយស្នើឱ្យកាសែតទាំងនេះ ចុះផ្សាយនិងពិនិត្យមើលចំណុចទាំង៤ នៃបទ បញ្ជាលេខ០០១របស់រាជរដ្ឋាភិបាល។
នៅក្នុងឱកាសនោះដែរ សម្ដេចនាយករដ្ឋមន្ដ្រី ក៏បញ្ចេញនូវប្រតិកម្ម និងដាស់តឿន ដល់ អង្គការសង្គមស៊ីវិលមួយចំនួន ដែលបានតាំងខ្លួន ជាអង្គការធំ អង្គការតូច ហើយចង់ ចូល រួម វាស់វែងដីធ្លីជាមួយប្រជាពលរដ្ឋនោះ គឺមិនបាច់ចូលរួមទេ។
សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានដាស់ តឿនដល់អង្គការក្រៅរដ្ឋាភិបាលទាំងនោះថាមិនត្រូវចាត់តាំងខ្លួនជាអង្គការធំ ហើយធ្វើការតាម ដានរាល់សកម្មភាពរបស់ រដ្ឋាភិបាល ក្នុងការតាមដានត្រួតពិនិត្យនិង វាស់វែងដីធ្លី នោះ ឡើយ ដោយសម្ដេចបាន ចាត់ទុក ថា នាំតែរំខានពីព្រោះរដ្ឋាភិបាល បានចាត់តាំង អង្គការ ស្រប ច្បាប់ របស់ខ្លួន ដែលមាន ជំ នឿទុកចិត្ដពីប្រជាពលរដ្ឋ ដែល កើតចេញពីការបោះឆ្នោតនោះ ៕

ផ្ដល់មតិ