ព័ត៌មានប្រចាំថ្ងៃ / ព័ត៌មានជាតិ
ក្រុមប្រឹក្សាសហជីពជាតិកម្ពុជាចេញសេចក្តី ថ្លែងការណ៍ គាំទ្រចំពោះលទ្ធផលបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៣



ដោយៈ ហ៊ាង ចាន់រ៉ា

 ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា (CCNU)​របស់លោក សោម អូន ដែលមាន​សមាជិក​ចំនួន ៦២​សហព័ន្ធ​សហជីព​/​សមាគម បានចេញ​សេចក្ដីថ្លែងការណ៍ គាំទ្រ​ចំពោះ​លទ្ធផល​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ និង​ថ្កោលទោស​ជាដាច់ខាត​ចំពោះ​គណបក្សន​យោ​​បាយ​ណា ឬ​អង្គការ​នយោបាយ​ណា ដែល​មានបំណង​ប្រឆាំង​ទៅនឹង​លទ្ធផល នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៣​នេះ​។​ ​

នៅក្នុងសេចក្ដីថ្លែងការណ៍​រប​ស់​ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជានៅ​ថ្ងៃទី​២៥ ខែមិថុនាឆ្នាំ​២០​១២បាន ​បង្ហាញថា ការបោះឆ្នោត​ជ្រើស រើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៣ កាលពី​ថ្ងៃ​ទី​៣ ខែមិថុ នាឆ្នាំ​២០១២ ដែល​រៀបចំ​ដោយ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​នាពេល​កន្លងមកនេះពិតជា​បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន សេរី ត្រឹមត្រូវ យុត្តិ​ធម៌ តម្លា​ភាពនិង​គ្មាន​អំពើ​ហិង្សា​។​

​សេចក្ដីថ្លែងការណ៍​ដដែលបានបន្ត​ថា ប្រជាពលរដ្ឋ​ទាំង​ពីរភេទ បាន​បំពេញ​កាតព្វកិច្ច​របស់​ខ្លួន​​ស្របតាម​ច្បាប់រដ្ឋធម្មនុញ្ញ អញ្ជើញ​ទៅ​ចូលរួម​បោះឆ្នោត​យ៉ាងច្រើន​កុះករ ប្រកប​ដោយ​ទឹកមុខ​រីករាយ ពុំមាន​ការបង្ខិតបង្ខំ​បំភិតបំភ័យ ការជ្រៀតជ្រែក និង​ការគំរាមកំហែង​ពី​មជ្ឈ​ដ្ឋាន​​ណាមួយ ឬ​ពី​គណបក្សនយោបាយ​ណាមួយ​ឡើយ​។

ជាមួយនេះដែរ អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ និង​អ្នក​អង្កេត​ការណ៍​ជាតិ និង​អន្តរជាតិ​រាប់ពាន់នាក់ ដែល​សុទ្ធតែ​តំណាង​ឲ្យ​អង្គភាព​របស់ខ្លួន និង​តំណាង​ឲ្យ​ប្រទេស​នានា នៅ​លើ​​ពិភពលោក និង​ជាពិសេស​ភ្នាក់ងារ​តំណាង​ឲ្យ​គណ បក្ស នយោបាយ ដែល​អ្នក​ទាំង​នោះ បាន​ចូលរួម​យ៉ាងសកម្ម​ដើម្បី​ឃ្លាំមើល គ្រប់​ការិយាល័យ​បោះ ឆ្នោត​ទូទាំងប្រទេស​។​ ​

សេចក្ដីថ្លែងការណ៍​បាន​លើកឡងើងទៀតថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ខិតខំ​លើក កម្ពស់​ការគោរព​ច្បាប់ បទបញ្ជា និង​នីតិវិធី​យ៉ាង​ម៉ឹងម៉ាត់ និង​ត្រឹមត្រូវ ដើម្បី​ធានា​ដល់​សិទ្ធិ​ស្មើ ភាពដល់​គ្រប់​គណបក្សនយោបាយ​ទាំងអស់ដែល​បាន​ចូលរួម​ប្រកួតប្រជែង ក្នុង​ការ​បោះ ឆ្នោត ​ខាងលើនេះ ប្រកបដោយ​តម្លាភាព និង​ប្រសិទ្ធភាព​ខ្ពស់​។ យើង​សូម​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​ចំពោះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គណបក្សនយោបាយ​ព្រមទាំង​អា ជ្ញាធរ​សមត្ថកិច្ច​ពាក់​ព័ន្ធ​ទាំងអស់ ដែល​បានធ្វើ​ឲ្យ​ដំណើរការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹ ក្សាឃុំ​-​សង្កាត់ អាណត្តិ​ទី​៣ នេះ ប្រព្រឹត្តទៅ​យ៉ាង​ល្អប្រសើរ ដែល​អាច​ទទួលយក​បាន​​នូវ​លទ្ធផល នៃ​ការបោះឆ្នោត​នេះ​។​ ​

ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា សូម​បង្ហាញ​នូវ​ជំហរ​ដូចតទៅ ៖ ១. សូម​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​លទ្ធផល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ អា ណត្តិ​ទី​៣ ដែល​បានកើត​ចេញពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​កម្ពុជា ស្របតាម​គោលការណ៍​លទ្ធិ ប្រ​ជាធិបតេយ្យ សេរី យុត្តិធម៌ និង​តម្លាភាព​។​ ២. សូម​អំពាវនាវ​ដេ​ល់​គ្រប់​គណបក្សនយោបាយ​ទាំងអស់ គោរព​នូវ​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ ដែល​បាន​អញ្ជើញ​ទៅ​បោះឆ្នោត​ជិត ៦​លាន​នាក់ ហើយ​ត្រូវ​ទទួលយក​នូវ​លទ្ធផល​នេះ ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​ជោគវាសនា​ប្រទេសជាតិ​។​ ៣. សូម​ថ្កោលទោស និង​ប្រឆាំង​ដាច់ខាត​ចំពោះ​គណបក្សនយោបាយ​ណា ឬ​អង្គការ​ន យោ បាយ​​ណា ដែល​មានបំណង​ទុច្ចរិត​ប្រឆាំង​ទៅនឹង​លទ្ធផល នៃ​ការបោះឆ្នោត​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ខាងលើនេះ ដើម្បី​បង្កចលាចល បង្កើត​អសន្តិសុខ​ក្នុងសង្គម ប៉ះពាល់​ដល់​ស្ថិរភាព​ន​យោ បាយ និង​សេចក្ដីសុខ​រក្សាសុខ​ក្សេមក្សាន្ដ​របស់​ប្រជាពលរដ្ឋ​៕​


   ក្រុមប្រឹក្សាសហជីពជាតិកម្ពុជាចេញសេចក្តី ថ្លែងការណ៍ គាំទ្រចំពោះលទ្ធផលបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៣... 26-06-2012
ទំព័រ 1 នៃ 1
  • 1
  • 1