ព័ត៌មានប្រចាំថ្ងៃ / ព័ត៌មានជាតិ
គ.ជ.ប.៖លទ្ធផលបោះឆ្នោតផ្លូវការបោះឆ្នោត ឃុំសង្កាត់ មាន ៧ គណបក្ស ទទួលអាសនៈ
ដោយៈ ហ៊ាង ចាន់រ៉ា
គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថា(គ.ជ.ប.) នៅថ្ងៃទី២៤ មិថុនា ឆ្នាំ២០១២ បានប្រកាសលទ្ធផល ជាផ្លូវការ នៃការបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ដោយបង្ហាញថាមានគណបក្សចំនួន៧ ក្នុងចំណោមគណបក្សចំនួន១០បានទទួលអាសនៈ ក្នុងការបោះឆ្នោតនេះ។ អគ្គលេខាធិការ គ.ជ.ប. ឯកឧត្តម ទេព នីថា ថ្លែងនៅរសៀលថ្ងៃទី២៤មិថុនា ឆ្នាំ២០១២ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៣ មានគណបក្សចំនួន ៧ ទទួលបានអាសនៈ នៅក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់ ទូទាំងប្រទេសចំនួន ១.៦៣៣ ឃុំសង្កាត់។ ក្នុងនោះ គណបក្សប្រជាជនកម្ពុជា បាននាំមុខគេ ។
ឯកឧត្តម ទេព នីថា បានមានប្រសាសន៍ ថា លទ្ធផលផ្លូវការនៃការបោះឆ្នោតឃុំសង្កាត់ អាណត្តិទី៣ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា បានទទួល ៨.២៩២ អាសនៈ ដោយមានតំណែងជាមេឃុំចៅសង្កាត់ចំនួន ១.៥៩២ ឃុំសង្កាត់។ គណបក្សសមរង្ស៊ី បាទទួល ២.១៥៥ អាសនៈ និងតំណែងជាមេឃុំចៅសង្កាត់ ចំនួន ២២ ឃុំសង្កាត់។ គណបក្សសិទ្ធិមនុស្ស ទទួលបានចំនួន ៨០០ អាសនៈ និងមេឃុំចៅសង្កាត់ចំនួន ១៨ ឃុំសង្កាត់។ គណបក្សហ្វ៊ុនស៊ិនប៉ិច ចំនួន ១៥១ អាសនៈ និងឈ្នះបានមេឃុំចៅសង្កាត់ចំនួន ១។ គណបក្សនរោត្តមរណឫទ្ធិ ៥២ អាសនៈ។ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ៨ អា សនៈ និងគណបក្សសញ្ជាតិកម្ពុជា ទទួលបាន ១ អាសនៈ។
ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណ្ណត្តិទី៣ កាលពីថ្ងៃទី៣ មិថុនា ឆ្នាំ២០១២ កន្លងទៅមានគណបក្ស នយោបាយចំនួន១០ បានដាក់បេក្ខភាព ចូលរួម ប្រ កួតប្រជែង ក្នុងនោះមានតែគណបក្សចំនួន៧ទេ ដែលបានទទួលអាសនៈ ហើយគណ បក្សប្រជាជន ទទួលបាន ខ្ពស់ជាងគេ រហូតដល់ទៅ៨,២៩២អាសនៈ និងគ្រប់គ្រងមេឃុំ-ចៅសង្កាត់ រហូតដល់ទៅ១,៥៩២មេឃុំ-ចៅសង្កាត់៕

![]() |
គ.ជ.ប.៖លទ្ធផលបោះឆ្នោតផ្លូវការបោះឆ្នោត ឃុំសង្កាត់ មាន ៧ គណបក្ស ទទួលអាសនៈ... 25-06-2012 | ||
ទំព័រ 1 នៃ 1
|
|||
ផ្ដល់មតិ