ព័ត៌មានប្រចាំថ្ងៃ / ព័ត៌មានជាតិ
បេឡារូស្សមានគោលបំណង ក្នុងការធ្វើទំ នាក់ទំនង ពាណិជ្ជកម្ម សហប្រតិបត្តិការ លើគ្រប់វិស័យជាមួយកម្ពុជា



ដោយៈ ហ៊ាង ចាន់រ៉ា

បើតាមការឱ្យដឹងពីឯកឧត្តមឈាង វ៉ុន ប្រធានគណៈកម្មការ កិច្ចការបរទេសសហប្រតិបតិ្ត​ការ​​អន្តរជាតិ ឃោសនាការនិង​ព័ត៌មាន នៃរដ្ឋសភាកម្ពុជា ដែលបានអមដំណើរ ជាមួយសម្តេច​អគ្គ​ម​ហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាទៅ ធ្វើទស្សន កិច្ចនៅ ប្រទេសបេឡារូស្សបាន​មាន​ប្រសាសន៍ នៅថ្ងៃ​ទី២៤ ខែមិថុនា ថាសាធារណរដ្ឋបេឡារូស្ស (Belarus)មានគោល​បំណង​ ក្នុង​​ការ​ធ្វើទំនាក់ទំនង ពា​ណិ​ជ្ជកម្ម សហប្រតិបត្តិការ លើគ្រប់ វិស័យជាមួយកម្ពុជា ។

ឯកឧត្តម ឈាង វ៉ុនបានមានប្រសាសន៍ថាប្រទេសបេឡារូស្ស ត្រៀមខ្លួនជាស្រេចដើម្បី​ពង្រឹង​ពង្រីក​មិត្តភាពសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយកម្ពុជា ដោយភាគី​បេ​ឡារូ​ស្ស បានជម្រាបសម្តេចអគ្គមហាពញាចក្រីហេង សំរិនយ៉ាងច្បាស់លាស់ថា គេ មានបំ​ ណងមក​បង្កើ​ត រោងចក្រដំឡើងត្រាក់ទ័រ និងរោងចក្រ ផលិតជីគីមី ព្រមទាំង រៀប ចំក្រុមពាណិជ្ជករ អ្នកវិនិ​យោគ​ទុនរបស់បេឡារូស្ស មកកាន់កម្ពុជាក្នុងពេលឆាប់ៗខាងមុខ ដើម្បីស្វែងយល់ ថាតើគេ​អាច​​រកស៊ីជាមួយកម្ពុជា ដោយរបៀបណា។

ជាការឆ្លើយតបសម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាបានសម្តែង សចក្តី​សោម​​មនស្សរីករាយ នឹងត្រៀមខ្លួនជួយជំរុញឱ្យ មានការអភិវឌ្ឍក្នុងវិស័យ ទំនាក់ទំនង សហ​ប្រ​តិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាមួយប្រទេសបេឡារូស្ស ជាពិសេសការ ដាក់កុងស៊ុល កិត្តិយស ឬអគ្គកុងស៊ុល ដើម្បីទទួលភារកិច្ច ការងារទាំងឡាយ ដែល ពាក់ ព័ន្ធប្រទេសទាំងពីរ កម្ពុជា-បេឡារូស្ស។

ប្រទេសកម្ពុជា និងបេឡារូស្ស បានភា្ជប់ទំនាក់ទំនងការទូត ជាមួយគ្នាឡើងវិញ កាលពីឆ្នាំ​១៩​៩៥ ដែលចុះហត្ថលេខា នៅទីក្រុងញ៉ូវយ៉ក ដោយអគ្គរាជទូត និងអគ្គរដ្ឋទូត នៃប្រ ទេស​ទាំង​ពីរ ប្រចាំនៅអង្គការសហប្រជាជាតិ ប៉ុន្តែទំនាក់ទំនងការទូតនេះ មិនមានសកម្ម ភា​ពអ្វី​ជា​ដុំកំភួនទេ តាំងពីពេលនោះមក។

 សម្តេច​ប្រ​ធានរដ្ឋសភា និងគណៈប្រតិភូបានធ្វើដំណើរទស្សនកិច្ច ចាប់ពីថ្ងៃទី១៨ ដល់​ថ្ងៃ​ទី​២៤ខែមិថុនា ឆ្នាំ២០១២ក្នុងនោះ សម្តេច​ប្រ​ធានរដ្ឋសភានិងគណៈប្រតិភូបានទទួ​លជួប​សវ​ន​ការ និងពិភាក្សា ការងារជាមួយឯកឧ​ត្ត​ម ​ផ្លា​ឌីមៀ អង់ត្រេឆេនកូ ប្រធានរដ្ឋសភា នៃសាធារ​ណ​​រដ្ឋបេឡារូស្ស ជួបសវនាការជា​មួយឯក​ឧ​ត្តម អាណាតូលី រុយប៊ីណូស (Anatoly Rubinov) ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋ​បេឡារូស្ស និងជួបសវនការជាមួយ ឯក ឧត្តម (Alexander Lukashenko )ប្រធានាធិបតី បេឡារូស្ស ។

បន្ទាប់មកសម្តេច ប្រធានរដ្ឋសភា នឹងជួបសវនការផងដែរ ជាមួយបណ្ឌិត មីកាអែល មេស៊ីកូ​វិច (Mikhail Myasnikovich) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋបេឡារូស្ស ព្រមទាំង អញ្ជើញទៅ​ទស្ស​នកិច្ច នៅមជ្ឈមណ្ឌលសភាពាណិជ្ជកម្ម និងឧស្សាហកម្ម ទស្សនា រោងចក្រត្រាក់ទ័រ ប​ណ្ណា​ល័យជាតិបេឡារូស្ស និងប្រាសាទប្រវត្តិសាស្ត្រ មួយចំនួនទៀត៕


   សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក ជំទាវអញ្ជើញចូលរួមជាអធិបតីក្នុងពីធីប្រារព្ធខួ បកាកបាទក្រហម និងអឌ្ឍច័ន្ទ ក្រហម លើកទី១៥០ ... 08-05-2013
   សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតឲ្យ ឯកអគ្គរាជ ទូតជប៉ុនថ្មីប្រចាំនៅកម្ពុជាចូលជួប សម្ដែងការគួរសម និង ពិភាក្សាការងារ... 08-05-2013
   សម្ដេចតេជោ ហ៊ុន សែន ទទួលជូបជាមួយឯក អគ្គរដ្ឋទូតថ្មីរបស់បារាំង ប្រចាំកម្ពុជា... 08-05-2013
   សេចក្តីព្រាងច្បាប់ស្តីពីការបង្ការ និងការពន្លត់ អគ្គីភ័យ ត្រូវបានរដ្ឋសភាលើកមកពិភាក្សា និងអនុម័ត... 08-05-2013
   ព្រឹត្តិការណ៍ជាតិ៖ទី១-សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោកជំទាវអញ្ជើញចូលរួមជាអធិ បតីក្នុងពីធី ប្រារព្ធខួបកាកបាទក្រហម និងអឌ្ឍច័ន្ទ ក្រហម លើកទី១៥០។២-ព្រះមហាក្សត្រ ព្រះ រាជទានគោរមងារជូនលោកជំទាវ ប៊ុនរ៉ានី ហ៊ុនសែន ជាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។៣-សម្តេ ចនាយករដ្ឋមន្ត្រីកម្ពុជាសាទរចំពោះការទទួលបានជ័យជន្នះក្នុងការបោះឆ្នោតរបស់ នាយ ករដ្ឋមន្រ្តីជាប់ឆ្នោតម៉ាឡេស៊ី ។៤-សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតឲ្យ ឯកអគ្គ រាជ ទូតជប៉ុនថ្មីប្រចាំនៅកម្ពុជាចូលជួប សម្ដែងការគួរសម និង ពិភាក្សាការងារ។៥-ទូតបារាំងថា ប្រឹងប្រែងធ្វើយ៉ាងណាឲ្យក្រុម ហ៊ុនធុនតូច និងមធ្យមរបស់ បារាំងបាន ចូលមកវិនិយោគនៅកម្ពុជា។៦-សេចក្តីព្រាងច្បាប់ស្តីពីការបង្ការ និងការពន្លត់អគ្គីភ័យ ត្រូវបានរដ្ឋសភាលើកមកពិភាក្សា និងអនុម័ត។៧- រដ្ឋសភាកម្ពុជា អនុម័តលើការកែប្រែច្បាប់ ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម៕ ... 08-05-2013
   បេឡារូស្សមានគោលបំណង ក្នុងការធ្វើទំ នាក់ទំនង ពាណិជ្ជកម្ម សហប្រតិបត្តិការ លើគ្រប់វិស័យជាមួយកម្ពុជា... 25-06-2012
ទំព័រ 1 នៃ 1
  • 1
  • 1