ព័ត៌មានប្រចាំថ្ងៃ / ព័ត៌មានជាតិ
ក្រសួងធនធានទឹក និងឧតុនិយមព្យាករថា ទឹកទន្លេមេគង្គ នៅក្នុងរដូវវស្សាឆ្នាំនេះ មានជំនន់ធំកើតឡើង



ដោយៈ ហ៊ាង ចាន់រ៉ា

ក្រសួង​ធនធានទឹក និង​ឧតុនិយមព្យាករ​ថា ទឹកទន្លេ​មេគង្គ​នៅក្នុង​រដូវវស្សា​នេះ មាន​ជំនន់​ធំ​កើតឡើង​ទៀតហើយ ដោយនៅ​ស្ថានីយ​ជលសា​ស្ដ្រ​ទន្លេបាសាក់​-​ចតុមុខ ទឹក​អាច​នឹង​ជន់​ឡើងដល់​កម្រិត​កម្ពស់ ១០,៥៥ ម៉ែត្រ គឺ​ឡើង​លើសពី​កម្ពស់​ទឹក​ដែល​ត្រូវ​ប្រកាស​ឱ្យមាន​កា​រប្រុងប្រយ័ត្ន សម្រាប់​ទីក្រុង​ភ្នំពេញ​។ ​

​ រដ្ឋមន្ដ្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ឯកឧត្តម​ លឹម គានហោ មានប្រសាសន៍​នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០១២ ​ថា ទឹកទន្លេ​មេគង្គ​នៅ​ស្ថានីយ​ទន្លេបាសាក់​-​ចតុមុខ ក្នុង​រដូវវស្សា​នេះ អាច​នឹង​ឡើងដល់​កម្រិត​កម្ពស់ ១០,៥៥ ម៉ែត្រ នៅ​ស្ថានីយ​ទន្លេបាសាក់​-​ចតុមុខ គឺជា​ជំនន់​ធំ​ទៀតហើយ នេះ​បើតាម​ការព្យាករណ៍​លើកទីមួយ​។ កាលពី​ឆ្នាំ​២០០០ ទឹកទន្លេ​មេគង្គ​មាន​ជំ​នន់​ធំ​នៅ​ភាគ​ខាងក្រោម (​ភ្នំពេញ​) តែ​នៅក្នុង​ឆ្នាំ​២០១១ ទឹកទន្លេ​មេគង្គ​មាន​ជំនន់​ធំ​នៅ​ភាគ​ខាងលើ (​ក្រចេះ ស្ទឹងត្រែង​) សម្រាប់​ឆ្នាំ​២០១២​នេះ មិនទាន់​ដឹងថា ភាគ​ខាងលើ​មាន​ជំនន់​ធំ​ទៀត ឬ​យ៉ាងណា​នោះទេ​។​ ​ ​

 ​ឯកឧត្តម ​រដ្ឋមន្ដ្រី​មានប្រសាសន៍​ទៀតថា កម្ពស់​ទឹក ១០,៥៥ ម៉ែត្រ​នេះ គឺជា​ការព្យាករណ៍​លើក​ទីមួយ ក្រសួង​កំពុងតែធ្វើការ​តាមដាន​បន្ដទៀត​។ ចំពោះ​ទឹកជំនន់​ដែល​កំពុង​កើតមាន​នៅក្នុង​ប្រទេស​ថៃ​នោះ គ្មាន​ឥទ្ធិពល​ដល់​ប្រទេស​យើង​ទេ​។ ចំណែក​ស្ថានភាព​អាកាសធាតុ​វិញ គឺមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ល្អ​តាំងពី​ដើមឆ្នាំ ហើយ​វា​កំពុងតែ​ប្រ​ព្រឹ​ត្ដទៅ​ដូច​ការ​ព្យា​រក​ណ៍​លើក​មួយ ដែល​ក្រសួង​បាន​ជូនដំណឹង​នាពេល​កន្លងមក​។​

 ​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ព្យាករ​អាកាសធាតុ​សម្រាប់​ឆ្នាំ​២០១២ លើកទីមួយ កាល​ពី​ខែមីនា ថា នៅ​ទូទាំងប្រទេស​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ល្អ តាំងពីដើម​រដូវវស្សា​រហូត​ដល់​ចុងរដូវ​វស្សា និង​គ្មាន​កូន​រដូវប្រាំង​កើតឡើង​ក្នុង​រដូវវស្សា​ទេ​។ ព្យុះ​នៅក្នុង​តំបន់​ឆ្នាំនេះ អាច​កើតមាន​ពី ២២ ទៅ ២៤ ព្យុះ​។

​ ​គូរសម្លឹកថា ទឹកទន្លេ​មេគង្គ​នៅ​ស្ថានីយ​ជលសា​ស្ដ្រ​ទន្លេបាសាក់​-​ចតុមុខ ក្នុង​រដូវវស្សា​ឆ្នាំ​២០​១១ បាន​ឡើងដល់​កម្រិត​អតិបរិមា​លើក​ទី​២ កម្ពស់ ១០,៨៥ ម៉ែត្រ នៅ​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១១​។ កាលពី​ឆ្នាំ​២០០០ ទឹក​នៅ​ស្ថានីយ​ដដែល​នេះ បាន​ឡើងដល់​កម្ពស់ ១១,២០ ម៉ែត្រ នៅ​ថ្ងៃទី​២០ ខែកញ្ញា ដែលជា​កម្ពស់​ទឹក​ខ្ពស់បំផុត​៕


   សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក ជំទាវអញ្ជើញចូលរួមជាអធិបតីក្នុងពីធីប្រារព្ធខួ បកាកបាទក្រហម និងអឌ្ឍច័ន្ទ ក្រហម លើកទី១៥០ ... 08-05-2013
   សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតឲ្យ ឯកអគ្គរាជ ទូតជប៉ុនថ្មីប្រចាំនៅកម្ពុជាចូលជួប សម្ដែងការគួរសម និង ពិភាក្សាការងារ... 08-05-2013
   សម្ដេចតេជោ ហ៊ុន សែន ទទួលជូបជាមួយឯក អគ្គរដ្ឋទូតថ្មីរបស់បារាំង ប្រចាំកម្ពុជា... 08-05-2013
   សេចក្តីព្រាងច្បាប់ស្តីពីការបង្ការ និងការពន្លត់ អគ្គីភ័យ ត្រូវបានរដ្ឋសភាលើកមកពិភាក្សា និងអនុម័ត... 08-05-2013
   ព្រឹត្តិការណ៍ជាតិ៖ទី១-សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោកជំទាវអញ្ជើញចូលរួមជាអធិ បតីក្នុងពីធី ប្រារព្ធខួបកាកបាទក្រហម និងអឌ្ឍច័ន្ទ ក្រហម លើកទី១៥០។២-ព្រះមហាក្សត្រ ព្រះ រាជទានគោរមងារជូនលោកជំទាវ ប៊ុនរ៉ានី ហ៊ុនសែន ជាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។៣-សម្តេ ចនាយករដ្ឋមន្ត្រីកម្ពុជាសាទរចំពោះការទទួលបានជ័យជន្នះក្នុងការបោះឆ្នោតរបស់ នាយ ករដ្ឋមន្រ្តីជាប់ឆ្នោតម៉ាឡេស៊ី ។៤-សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតឲ្យ ឯកអគ្គ រាជ ទូតជប៉ុនថ្មីប្រចាំនៅកម្ពុជាចូលជួប សម្ដែងការគួរសម និង ពិភាក្សាការងារ។៥-ទូតបារាំងថា ប្រឹងប្រែងធ្វើយ៉ាងណាឲ្យក្រុម ហ៊ុនធុនតូច និងមធ្យមរបស់ បារាំងបាន ចូលមកវិនិយោគនៅកម្ពុជា។៦-សេចក្តីព្រាងច្បាប់ស្តីពីការបង្ការ និងការពន្លត់អគ្គីភ័យ ត្រូវបានរដ្ឋសភាលើកមកពិភាក្សា និងអនុម័ត។៧- រដ្ឋសភាកម្ពុជា អនុម័តលើការកែប្រែច្បាប់ ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម៕ ... 08-05-2013
   សម្តេចនាយរដ្ឋមន្រ្តី ហ៊ុន សែន អនុញ្ញាតឲ្យ អនុប្រធានសភា ប្រឹក្សានយោបាយ ប្រជា ជនចិន ជូបសំដែងការគួរសម និង ពិភាក្សា ការងារ... 07-05-2013
   រដ្ឋសភាកម្ពុជា បើកសម័យប្រជុំ លើកទី៩ នីតិកាលទី៤ ក្រោមអធិបតីភាព របស់សម្តេច ហេង សំរិន... 07-05-2013
   ក្រុមការងារសហគមន៍អាជ្ញាធរអប្សរាចុះជួយ សម្រួលនិងដោះស្រាយការលំបាក ជូនប្រ ជាពលរដ្ឋដល់មូលដ្ឋាន... 07-05-2013
   ព្រឹត្តិការណ៍ជាតិ៖ទី១-សម្តេចនាយរដ្ឋមន្រ្តី ហ៊ុន សែន អនុញ្ញាតឲ្យ អនុប្រធានសភា ប្រឹក្សាន យោបាយ ប្រជាជនចិន ជូបសំដែងការគួរសម និង ពិភាក្សាការងារ។២-រដ្ឋសភាកម្ពុជា បើក សម័យប្រជុំ លើកទី៩ នីតិកាលទី៤ ក្រោមអធិបតីភាព របស់សម្តេច ហេង សំរិន។៣-រដ្ឋសភា បោះឆ្នោតជ្រើសតាំងឯកឧត្តម ពិត តាំងសាន ជាសមាជិកថ្មី របស់ក្រុមប្រឹក្សាធម្មនុញ្ញ។ ៤-គ.ជ.ប. អំពាវនាវឲ្យគណបក្សនយោបាយ ចុះបញ្ជីឲ្យបានទាន់ពេលវេលា។៥- ក្រុមការងារសហគមន៍អាជ្ញាធរអប្សរាចុះជួយសម្រួលនិងដោះស្រាយការលំបាក ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន។៦-គ្រោះថ្នាក់ចរាចរណ៍ នាថ្ងៃទី០៦ ឧសភា មានមនុស្សស្លាប់០៤ នាក់របួសធ្ងន់ស្រាល ១៨នាក់៕ ... 07-05-2013
   ព្រឹត្តិការណ៍ជាតិ៖ទី១-សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងពិធីបើក ការដ្ឋានស្តារឡើងវិញផ្លូវជាតិ លេខ៤៤ ។២-សម្តេចតេជោប្រកាសថានឹងគ្រងតំណែងរហូត ដល់អាយុជាង៧០ឆ្នាំដូចមេដឹកនាំ ចិន វៀតណាម ។៣-សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ៖ ឥស្លាមដែលរស់នៅកម្ពុជាគឺ មានមានភ័ព្វសំណាង។៤-ក្រសួងសេដ្ឋកិច្ច អនុញ្ញាតឲ្យក្រសួង ព្រះបរមរាជវាំង អនុវត្តការប្រមូលចំណូល ពីការលក់សំបុត្រចូលទស្សនា។៥-គ.ជ.ប.៖ អ្នក សង្កេតការណ៍ជាតិ និងអន្តរជាតិ ជិត ៧ ពាន់នាក់ ចូលរួមសង្កេតការណ៍ ការបោះឆ្នោតជាតិ នាខែកក្កដា។៦-គ.ជ.ប ប្រកាសឲ្យ អ្នកព័ត៌មាន ជាតិ-អន្តរជាតិ ធ្វើប័ណ្ណសម្គាល់ខ្លួន ។៧-ក្រសួងប្រៃសណីយ៍ ចេញសេចក្តីប្រកាសស្តីពីការផ្អាកការអនុវត្ត សេចក្តីសម្រេចរបស់អង្គប្រជុំរវាងបញ្ញត្តិករ ទូរគមនាគមន៍កម្ពុជា និងបណ្តាប្រតិបត្តិករទូរស័ព្ទ ៕... 06-05-2013
ទំព័រ 1 នៃ 2