ព័ត៌មានប្រចាំថ្ងៃ / ព័ត៌មានជាតិ
មនុស្សប្រមាណ៦លាននាក់ និងអ្នកស្រូបផ្សែងបារីពីគេ ៦ សែននាក់ត្រូវស្លាប់ នៅលើពិភពលោកជារៀងរាល់ឆ្នាំ



ដោយៈ ហ៊ាង ចាន់រ៉ា

 របាយការណ៍​នៅ​ឆ្នាំ​២០១១ បង្ហាញថា ការប្រើប្រាស់​ថ្នាំជក់ បាន​បណ្តាលឲ្យ​ស្លាប់​មនុស្ស​ប្រ​មា​ណ​ ៦ លាន​នាក់ នៅលើ​ពិភពលោក និង​អ្នក​ស្រូប​ផ្សែង​បារី​ពី​គេ ៦ សែន​នាក់ ត្រូវស្លាប់ជា​រៀងរាល់ឆ្នាំ​។ ដោយឡែក​នៅ​កម្ពុជា មាន​មនុស្ស​ស្លាប់ ១០.០០០ នាក់ ក្នុង​មួយ​ឆ្នាំៗ​។នេះបើ​យោង​តាម​មន្ត្រី​អង្គការ​សុខភាព​ពិភពលោក ប្រចាំ​កម្ពុជា ។

ក្នុង​សន្និសីទកាសែត ស្តីពី​កម្មវិធី​បញ្ជ្រាប​សារ​អប់រំ​ផ្សព្វផ្សាយ​អំពី "​កីឡា​គ្មាន​ផ្សែង​ថ្នាំជក់​" និង​កម្មវិធី​ប្រកួត​កីឡា​សិស្ស និស្សិត​ឧត្តម​សិក្សា និង​មធ្យមសិក្សា បច្ចេកទេស​ជ្រើសរើស ជើងឯក​ប្រចាំឆ្នាំ​សិក្សា ២០១១-២០១២ កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១២ នៅ​ស្តា​ត​អូឡាំ​ពិក ក្នុង​រាជធានី​ភ្នំពេញ​តំណាង​អង្គការ​សុខភាព​ពិភពលោក (WHO) ប្រចាំ​កម្ពុជា លោក ​វេជ្ជ​បណ្ឌិត យ៉ិល ដារ៉ាវុធ បាន​លើកឡើង​ថា មួយថ្ងៃៗ យ៉ាងហោច​ណាស់​ នៅកម្ពុជា មាន​មនុស្ស ៣០ នាក់ បាន​ស្លាប់ ដោយសារ​តែ​ជំងឺ​មក​ពី​ការជក់បារីនិង​ការប្រើប្រាស់​ថ្នាំជក់ដូចជាជំងឺ​មហា​រីក ជំងឺ​លើស​សម្ពាធ​​ឈាម គ្រោះថ្នាក់​ស​សៃឈាម​ខួរក្បាល និង​បេះដូង ជំងឺ​ហើម​សួរ រលាក​ទងសួត ជាដើម​។ ដោយឡែក​ការស្រាវជ្រាវ​ក៏​បាន​បង្ហាញថា ពលរដ្ឋ​កម្ពុជា​ម្នាក់ បាន​ចំណា​យលុយ ១០.០០០ ដុល្លារ ក្នុង​មួយ​ឆ្នាំ ដើម្បី​ព្យាបាល​ជំងឺ​ពី​ការ​ប្រើប្រាស់​ថ្នាំជក់​។​

​លោក​ បាន​បន្ថែមថា ពលរដ្ឋ​កម្ពុជា ក៏​បាន​ចំណាយលុយ​ជិត ១០០ លាន​ដុល្លារ​អាមេរិក ក្នុង​មួយ​ឆ្នាំ លើ​ការទិញ​ផលិតផល​ថ្នាំជក់​។ ចំណែក​ពលរដ្ឋ​កម្ពុជា​ប្រមាណ ២ លាន​នាក់ ជា​អ្នក​ជក់បារី និង​ប្រើប្រាស់​ថ្នាំជក់​។ ក្នុងនោះ មាន​បុរស​អាយុ​ចាប់ពី ១៨ ឆ្នាំ​ឡើង​ទៅ ជា​អ្នក​ជក់បារី ចំនួន ៤២,៥% ស្ត្រី​ជក់បារី​ចំនួន ៣,៥% និង​អ្នក​ចុក​ថ្នាំ ចំនួន​ប្រហែល ១៤%​។​ ​

លោក​វេជ្ជបណ្ឌិត យ៉ិល ដារ៉ាវុធ លើកឡើងថា តួលេខ​នៃ​អ្នក​ជក់បារី និង​អ្នកប្រើប្រាស់​ថ្នាំជក់ នៅ​កម្ពុជាជា​ការព្រួយបារម្ភ ព្រោះ​របាយការណ៍​នេះ បង្ហាញថា អ្នកប្រើប្រាស់​ថ្នាំជក់នៅ​កម្ពុ​ជា មិន​បាន​ថយ​ចុះ​ទេ បើ​ធៀប​នឹង​ការស្រាវជ្រាវ​កាលពី​ឆ្នាំ​២០០៦​។​ ​

ជាការកត់សម្គាល់ កម្មវិធីបញ្ជ្រាបសារ​អប់រំ​ផ្សព្វផ្សាយ​អំពី "​កីឡា​គ្មាន​ផ្សែង​ថ្នាំជក់​" និង​កម្មវិធី​ប្រកួត​កីឡា​សិស្ស និស្សិត​ឧត្តមសិក្សា និង​មធ្យមសិក្សា បច្ចេកទេស​ជ្រើសរើស ជើងឯក​ប្រចាំ​ឆ្នាំ​​សិក្សា ២០១១-២០១២ បានធ្វើឡើង ចំពេលដែលពិភពលោក ទិវា​ពិភព​លោក គ្មានថ្នាំជក់ ថ្ងៃទី៣១ឧសភា ក្រោមប្រធានបទ "បញ្ឈប់ការជ្រៀត​ជ្រែក​របស់​​ឧស្សាហកម្មថ្នាំជក់"៕


   សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក ជំទាវអញ្ជើញចូលរួមជាអធិបតីក្នុងពីធីប្រារព្ធខួ បកាកបាទក្រហម និងអឌ្ឍច័ន្ទ ក្រហម លើកទី១៥០ ... 08-05-2013
   សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតឲ្យ ឯកអគ្គរាជ ទូតជប៉ុនថ្មីប្រចាំនៅកម្ពុជាចូលជួប សម្ដែងការគួរសម និង ពិភាក្សាការងារ... 08-05-2013
   សម្ដេចតេជោ ហ៊ុន សែន ទទួលជូបជាមួយឯក អគ្គរដ្ឋទូតថ្មីរបស់បារាំង ប្រចាំកម្ពុជា... 08-05-2013
   សេចក្តីព្រាងច្បាប់ស្តីពីការបង្ការ និងការពន្លត់ អគ្គីភ័យ ត្រូវបានរដ្ឋសភាលើកមកពិភាក្សា និងអនុម័ត... 08-05-2013
   ព្រឹត្តិការណ៍ជាតិ៖ទី១-សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោកជំទាវអញ្ជើញចូលរួមជាអធិ បតីក្នុងពីធី ប្រារព្ធខួបកាកបាទក្រហម និងអឌ្ឍច័ន្ទ ក្រហម លើកទី១៥០។២-ព្រះមហាក្សត្រ ព្រះ រាជទានគោរមងារជូនលោកជំទាវ ប៊ុនរ៉ានី ហ៊ុនសែន ជាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។៣-សម្តេ ចនាយករដ្ឋមន្ត្រីកម្ពុជាសាទរចំពោះការទទួលបានជ័យជន្នះក្នុងការបោះឆ្នោតរបស់ នាយ ករដ្ឋមន្រ្តីជាប់ឆ្នោតម៉ាឡេស៊ី ។៤-សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតឲ្យ ឯកអគ្គ រាជ ទូតជប៉ុនថ្មីប្រចាំនៅកម្ពុជាចូលជួប សម្ដែងការគួរសម និង ពិភាក្សាការងារ។៥-ទូតបារាំងថា ប្រឹងប្រែងធ្វើយ៉ាងណាឲ្យក្រុម ហ៊ុនធុនតូច និងមធ្យមរបស់ បារាំងបាន ចូលមកវិនិយោគនៅកម្ពុជា។៦-សេចក្តីព្រាងច្បាប់ស្តីពីការបង្ការ និងការពន្លត់អគ្គីភ័យ ត្រូវបានរដ្ឋសភាលើកមកពិភាក្សា និងអនុម័ត។៧- រដ្ឋសភាកម្ពុជា អនុម័តលើការកែប្រែច្បាប់ ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម៕ ... 08-05-2013
   សម្តេចនាយរដ្ឋមន្រ្តី ហ៊ុន សែន អនុញ្ញាតឲ្យ អនុប្រធានសភា ប្រឹក្សានយោបាយ ប្រជា ជនចិន ជូបសំដែងការគួរសម និង ពិភាក្សា ការងារ... 07-05-2013
   រដ្ឋសភាកម្ពុជា បើកសម័យប្រជុំ លើកទី៩ នីតិកាលទី៤ ក្រោមអធិបតីភាព របស់សម្តេច ហេង សំរិន... 07-05-2013
   ក្រុមការងារសហគមន៍អាជ្ញាធរអប្សរាចុះជួយ សម្រួលនិងដោះស្រាយការលំបាក ជូនប្រ ជាពលរដ្ឋដល់មូលដ្ឋាន... 07-05-2013
   ព្រឹត្តិការណ៍ជាតិ៖ទី១-សម្តេចនាយរដ្ឋមន្រ្តី ហ៊ុន សែន អនុញ្ញាតឲ្យ អនុប្រធានសភា ប្រឹក្សាន យោបាយ ប្រជាជនចិន ជូបសំដែងការគួរសម និង ពិភាក្សាការងារ។២-រដ្ឋសភាកម្ពុជា បើក សម័យប្រជុំ លើកទី៩ នីតិកាលទី៤ ក្រោមអធិបតីភាព របស់សម្តេច ហេង សំរិន។៣-រដ្ឋសភា បោះឆ្នោតជ្រើសតាំងឯកឧត្តម ពិត តាំងសាន ជាសមាជិកថ្មី របស់ក្រុមប្រឹក្សាធម្មនុញ្ញ។ ៤-គ.ជ.ប. អំពាវនាវឲ្យគណបក្សនយោបាយ ចុះបញ្ជីឲ្យបានទាន់ពេលវេលា។៥- ក្រុមការងារសហគមន៍អាជ្ញាធរអប្សរាចុះជួយសម្រួលនិងដោះស្រាយការលំបាក ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន។៦-គ្រោះថ្នាក់ចរាចរណ៍ នាថ្ងៃទី០៦ ឧសភា មានមនុស្សស្លាប់០៤ នាក់របួសធ្ងន់ស្រាល ១៨នាក់៕ ... 07-05-2013
   ព្រឹត្តិការណ៍ជាតិ៖ទី១-សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងពិធីបើក ការដ្ឋានស្តារឡើងវិញផ្លូវជាតិ លេខ៤៤ ។២-សម្តេចតេជោប្រកាសថានឹងគ្រងតំណែងរហូត ដល់អាយុជាង៧០ឆ្នាំដូចមេដឹកនាំ ចិន វៀតណាម ។៣-សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ៖ ឥស្លាមដែលរស់នៅកម្ពុជាគឺ មានមានភ័ព្វសំណាង។៤-ក្រសួងសេដ្ឋកិច្ច អនុញ្ញាតឲ្យក្រសួង ព្រះបរមរាជវាំង អនុវត្តការប្រមូលចំណូល ពីការលក់សំបុត្រចូលទស្សនា។៥-គ.ជ.ប.៖ អ្នក សង្កេតការណ៍ជាតិ និងអន្តរជាតិ ជិត ៧ ពាន់នាក់ ចូលរួមសង្កេតការណ៍ ការបោះឆ្នោតជាតិ នាខែកក្កដា។៦-គ.ជ.ប ប្រកាសឲ្យ អ្នកព័ត៌មាន ជាតិ-អន្តរជាតិ ធ្វើប័ណ្ណសម្គាល់ខ្លួន ។៧-ក្រសួងប្រៃសណីយ៍ ចេញសេចក្តីប្រកាសស្តីពីការផ្អាកការអនុវត្ត សេចក្តីសម្រេចរបស់អង្គប្រជុំរវាងបញ្ញត្តិករ ទូរគមនាគមន៍កម្ពុជា និងបណ្តាប្រតិបត្តិករទូរស័ព្ទ ៕... 06-05-2013
ទំព័រ 1 នៃ 2