ព័ត៌មានប្រចាំថ្ងៃ / ព័ត៌មានជាតិ
គណៈកម្មាធិការសម្របសម្រួលថ្នាក់តំបន់ កម្ពុជា វៀតណាម ឡាវ ប្រជុំស្តីពីការ អភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងការហោះហើរថ្មី តាមផ្កាយរណប
ដោយៈ ហ៊ាង ចាន់រ៉ា
កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលថ្នាក់តំបន់ កម្ពុជា វៀតណាម ឡាវ លើកទី១ ស្តីពីការ អភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងការហោះហើរថ្មី តាមផ្កាយរណប ( Communication,Navigation and Surveillance/Air Traffic Managemant CNS/ATM ) បានបើកកិច្ចប្រជុំរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៩ដល់៣០ ខែឧសភា ឆ្នាំ ២០១២ ប្រារព្ធធ្វើនៅទីស្តីការគណៈរដ្ឋមន្ត្រី ។
កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលថ្នាក់តំបន់លើកទី១ស្តីពី ការអភិវឌ្ឍន៍ប្រព័ន្ធគ្រប់ គ្រងការហោះហើរថ្មីដែល ត្រូវប្រារព្ធធ្វើក្រោមកិច្ចគាំទ្រដោយ JICA ដែលមានប្រតិភូមកពីស្ថាប័នអាកាសចរណ៍វៀតណាមចំនួន ១៧ រូប,ឡាវចំនួន ១០ រូប មកពីស្ថានទូតជប៉ុន និង អង្គការ JICA និង JCAB ចំនួន ១៣ រូប ព្រមទាំងប្រតិភូមកពីរដ្ឋលេខាធិការដ្ឋានអាជ្ញា ធរអាកាសចរណ៍ស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា និង ស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតសរុបចំនួន ៦៨ រូបចូលរួម។ កិច្ចប្រជុំនោះ ក៏មានឯកអគ្គរាជទូតជប៉ុន ចូលរួម ក្នុងនាមភាគីផ្តល់ជំនួយផងដែរ។
អនុរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាជ្ញាធរអាកាសចរណ៍ស៊ីវិល ឯកឧត្តម ជា អូន បានឲ្យដឹងថាកិច្ចប្រជុំនេះ មានគោលបំណងធ្វើឲ្យមានភាពកាន់តែសុក្រឹត្យនូវប្រព័ន្ធនាំ ផ្លូវអាកាសទៅតាមស្តង់ដារអន្តរជាតិ។ប្រព័ន្ធនាំផ្លូវអាកាសរបស់ប្រទេសកម្ពុជាគឺប្រើប្រ ព័ន្ធក្រោមដី ដែលបញ្ហានេះអង្កការអាកាសចរណ៍ស៊ីវិលអន្តរជាតិបានមើលឃើញថាប្រ ទេស កម្ពុជាមានការខ្វះខាតប្រព័ន្ធនាំផ្លូវហោះហើរនេះ តាំងពីទសវត្សទី៦០ មកម្ល៉េះ ដូចនេះប្រទេសកម្ពុជាចាំបាច់ត្រូវធ្វើការផ្លាស់ប្ទូរពីប្រព័ន្ធនាំ ផ្លូវអាកាស តាមប្រព័ន្ធក្រោមដី មកជាប្រព័ន្ធនាំផ្លូវតាម ផ្កាយរណបវិញ ដើម្បីឲ្យស្របទៅស្តង់ដារអន្តរជាតិ និង មានភាពសុក្រឹត្យក្នុងបញ្ជាការហោះហើរ ការទាក់ទងជាមួយអ្នក បើកយន្តហោះ ការនាំផ្លូវយន្តហោះ និង ការចុះចត និង ការហោះឡើង ដែលប្រព័ន្ធថ្មីនេះអាចធ្វើឲ្យមើលឃើញនៅលើ អេក្រង់នូវយន្តហោះដែលកំពុងហោះហើរនិងរលកសម្លេងនៃការទំនាក់ទំនងពី ស្ថានីយ៍ទៅកាន់អ្នកបើកយន្តហោះព្រមទាំង ព័ត៍មានជ្សេងៗទៀត ។
ឯកឧត្តម បន្តថាកិច្ចប្រជុំថ្ងៃនេះក៏ដើម្បីចែករំលែកបទពិសោធន៍ និង ចំណេះដឹងអំពីការអនុវត្តគម្រោង ផែនផ្លាស់ប្រព័ន្ធគ្រប់គ្រងការហោះហើរពីប្រព័ន្ធក្រោមដីទៅប្រព័ន្ធ ផ្កាយរណបរវាងប្រទេសទាំងបី កម្ពុជា វៀតណាម ឡាវ ក៏ដូចជាការបង្កើតនូវក្រុមសម្របសម្រួលនិងវាយតម្លៃអំពីកិច្ចដំណើរការ នៃការរៀបចំអនុវត្តការងារផ្លាស់ប្តូរប្រព័ន្ធ គ្រប់គ្រងការហោះហើរថ្មី ពីស្ថាប័នអាកាសចរណ៍នៃបណ្តាប្រទេសនីមួយៗនិងការវាយ តម្លៃអំពី ការអនុវត្តការងារក្នុងរយៈពេល ១ ឆ្នាំ កន្លងមកផងដែរ។
រដ្ឋលេខាធិការនៃរដ្ឋលេខាដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បានឲ្យដឹងថា ក្នុងការរៀបចំផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងការហោះហើរថ្មី រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយគាំទ្រពីរជំហាន។ ជំហានទី១ គឺការសិក្សាបង្កើតផែនការមេ ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងការហោះហើរថ្មី (The New CNS/ATM systems) នៅក្នុងប្រទេសកម្ពុជា ឡាវ និងវៀតណាម។ ជំហានទី ២ គឺជាគម្រោងការនៃការអភិវឌ្ឍន៍សមត្ថភាពក្នុងការផ្លាស់ប្តូរ ប្រព័ន្ធគ្រប់គ្រងថ្មីរយៈពេល ៥ ឆ្នាំ ពីឆ្នាំ ២០១១ ដល់ ២០១៥ ដែលមានគោលបំណងកែលម្អសុវត្ថិភាពនិងប្រសិទ្ធភាពនៃការហោះហើរនិងពង្រីក នូវចំណុះផ្ទៃអាកាសនៅភាគខាងកើតតំបន់មេគង្គ។
មន្ត្រីជំនាញកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ កម្ពុជាបានរៀបចំនូវប្រព័ន្ធដាតាបេស នៅភ្នំពេញរួចហើយ។ ទិន្នន័យនេះ នឹងបញ្ជូនទៅដាក់បញ្ចូលនៅក្នុង Software ដែលត្រូវបានតម្លើងនូវព្រលានយន្តហោះទីក្រុងហាណូយប្រទេសវៀតណាម។ នៅពេលនោះ កម្ពុជាក៏គូសដាតាបេស សម្រាប់ព្រលាននៅខេត្តសៀមរាបបន្តទៀត ហើយនឹងបញ្ចប់គម្រោងនោះ នៅក្នុងឆ្នាំក្រោយ៕

ទំព័រ 3 នៃ 1
|
ផ្ដល់មតិ