ព័ត៌មានប្រចាំថ្ងៃ / ព័ត៌មានជាតិ
គណៈកម្មាធិការសម្របសម្រួលថ្នាក់តំបន់ កម្ពុជា វៀតណាម ឡាវ ប្រជុំស្តីពីការ អភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងការហោះហើរថ្មី តាមផ្កាយរណប



ដោយៈ ហ៊ាង ចាន់រ៉ា

កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​ថ្នាក់​តំបន់ កម្ពុជា វៀតណាម ឡាវ លើក​ទី​១ ស្តីពី​ការ អភិវឌ្ឍន៍​ប្រព័ន្ធគ្រប់គ្រង​ការហោះហើរ​ថ្មី តាម​ផ្កាយរណប ( Communication,Navigation and Surveillance/Air Traffic Managemant CNS/ATM ) បានបើកកិច្ចប្រជុំ​​រ​យៈ​ពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៩​ដល់​៣០ ខែឧសភា ឆ្នាំ ២០១២ ប្រារព្ធ​ធ្វើ​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី ​។

 ​កិច្ចប្រជុំ​គណៈកម្មាធិការ​សម្របសម្រួល​ថ្នាក់​តំបន់​លើក​ទី​១​ស្តីពី​ ការអភិវឌ្ឍន៍​ប្រព័ន្ធគ្រប់ គ្រង​ការហោះហើរ​ថ្មី​ដែល ត្រូវ​ប្រារព្ធ​ធ្វើ​ក្រោម​កិច្ច​គាំទ្រ​ដោយ JICA ដែលមាន​ប្រតិភូ​មកពី​ស្ថាប័ន​អាកាសចរណ៍​វៀតណាម​ចំនួន ១៧ រូប​,​ឡាវ​ចំនួន ១០ រូប មកពី​ស្ថានទូត​ជប៉ុន និង អង្គការ JICA និង JCAB ចំនួន ១៣ រូប ព្រមទាំង​ប្រតិភូ​មកពី​រដ្ឋលេខាធិកា​រដ្ឋា​ន​អាជ្ញា ធរ​អាកាសចរ​ណ៍​​​ស៊ីវិល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​សរុប​ចំនួន ៦៨ រូប​ចូលរួម​។ កិច្ចប្រជុំ​នោះ ក៏មាន​ឯកអគ្គរាជទូត​ជប៉ុន ចូលរួម ក្នុងនាម​ភាគី​ផ្តល់ជំនួយ​ផងដែរ​។​ ​

អនុរដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល ឯកឧត្តម ជា អូន បាន​ឲ្យ​ដឹងថាកិច្ចប្រជុំ​នេះ មាន​គោលបំណង​ធ្វើ​ឲ្យ​មាន​ភាព​កាន់តែ​សុ​ក្រឹត្យ​នូវ​ប្រព័ន្ធ​នាំ​ ផ្លូវអា​កាស​​ទៅតាម​ស្តង់ដារអន្តរជាតិ​។ប្រព័ន្ធ​នាំ​ផ្លូវអាកាស​របស់​ប្រទេស​កម្ពុជា​គឺ​ប្រើ​ប្រ ព័ន្ធ​ក្រោម​ដី ដែល​​បញ្ហា​នេះ​អង្ក​ការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ​បាន​មើលឃើញថា​ប្រ ទេស​ កម្ពុជា​មានការ​ខ្វះ​ខាត​ប្រព័ន្ធ​នាំ​ផ្លូវ​ហោះហើរ​នេះ តាំងពី​ទសវត្ស​ទី​៦០ មកម្ល៉េះ ដូចនេះ​ប្រទេស​កម្ពុជា​ចាំបាច់​ត្រូវ​ធ្វើ​ការផ្លាស់​ប្ទូ​រ​ពី​ប្រព័ន្ធ​នាំ ​ផ្លូវអាកាស តាម​ប្រព័ន្ធ​ក្រោម​ដី មកជា​ប្រព័ន្ធ​នាំ​ផ្លូវ​តាម ផ្កាយរណប​វិញ ដើម្បី​ឲ្យ​ស្រប​ទៅ​ស្តង់ដារ​អន្តរជាតិ និង មាន​ភាព​សុ​ក្រឹត្យ​ក្នុង​បញ្ជាការ​ហោះហើរ ការទាក់​ទង​​ជាមួយ​អ្នក បើក​យន្តហោះ ការនាំ​ផ្លូវ​យន្តហោះ និង ការ​ចុះចត និង ការហោះ​ឡើង ដែល​ប្រ​ព័ន្ធ​ថ្មី​នេះ​អាច​ធ្វើឲ្យ​មើលឃើញ​នៅលើ អេក្រង់​នូវ​យន្តហោះ​ដែល​កំពុង​ហោះហើរ​និង​រលក​សម្លេង​នៃ​ការទំនាក់ទំនង​ពី​ ស្ថានីយ៍​ទៅកាន់​អ្នកបើក​យន្តហោះ​ព្រមទាំង ព័​ត៍​មាន​ជ្សេ​ងៗ​ទៀត ។​

 ឯកឧត្តម បន្តថា​កិច្ចប្រជុំ​ថ្ងៃនេះ​ក៏​ដើម្បី​ចែករំលែក​បទពិសោធន៍ និង ចំណេះដឹង​អំពី​ការអនុវត្ត​គម្រោង ផែន​ផ្លាស់​ប្រព័ន្ធគ្រប់គ្រង​ការហោះហើរ​ពី​ប្រព័ន្ធ​ក្រោម​ដី​ទៅ​ប្រព័ន្ធ​ ផ្កាយរណប​រវាង​ប្រទេស​ទាំងបី កម្ពុជា វៀតណាម ឡាវ ក៏ដូចជា​ការបង្កើត​នូវ​ក្រុម​សម្របសម្រួល​និង​វាយតម្លៃ​អំពី​កិច្ចដំណើរការ​ នៃ​ការរៀបចំ​អនុវត្ត​ការងារ​ផ្លាស់ប្តូរ​ប្រព័ន្ធ គ្រប់គ្រង​ការហោះហើរ​ថ្មី​ ពី​ស្ថាប័​ន​​អាកាសចរណ៍​នៃ​បណ្តា​ប្រទេស​នីមួយៗ​និង​ការវាយ តម្លៃ​អំពី​ ការអនុវត្ត​ការងារ​ក្នុង​រយៈពេល ១ ឆ្នាំ កន្លងមក​ផងដែរ​។​ ​

រដ្ឋលេខាធិការ​នៃ​រដ្ឋលេខា​ដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល​កម្ពុជា ឯកឧត្តម ម៉ៅ ហាវ​ណ្ណា​ល់ បាន​ឲ្យ​ដឹងថា ក្នុងការ​រៀបចំ​ផ្លាស់ប្តូរ​ប្រព័ន្ធគ្រប់គ្រង​ការហោះហើរ​ថ្មី រដ្ឋាភិបាល​ជប៉ុន​បានផ្តល់​ជំនួយ​គាំ​ទ្រ​ពីរ​ជំហាន​។ ជំហាន​ទី​១ គឺ​ការសិក្សា​បង្កើត​ផែនការមេ ដើម្បី​អភិវឌ្ឍន៍​ប្រព័ន្ធគ្រប់គ្រង​ការហោះហើរ​ថ្មី (The New CNS/ATM systems) នៅក្នុង​ប្រទេស​កម្ពុជា ឡាវ និង​វៀតណាម​។ ជំហាន​ទី ២ គឺជា​គម្រោងការ​នៃ​ការអភិវឌ្ឍន៍​សមត្ថភាព​ក្នុងការ​ផ្លាស់ប្តូរ​ ប្រព័ន្ធគ្រប់គ្រង​ថ្មី​រយៈពេល ៥ ឆ្នាំ ពី​ឆ្នាំ ២០១១ ដល់ ២០១៥ ដែលមាន​គោលបំណង​កែលម្អ​សុវត្ថិភាព​និង​ប្រសិទ្ធភាព​នៃ​ការហោះហើរ​និង​ពង្រីក ​នូវ​ចំណុះ​ផ្ទៃ​អាកាស​នៅ​ភាគ​ខាងកើត​តំបន់​មេគង្គ​។​

 ​​មន្ត្រី​ជំនាញ​កម្ពុជា បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​១​ឆ្នាំ​កន្លងមកនេះ កម្ពុជា​បានរៀបចំ​នូវ​ប្រព័ន្ធ​ដា​​តា​បេស នៅ​ភ្នំពេញ​រួចហើយ​។ ទិន្នន័យ​នេះ នឹង​បញ្ជូនទៅ​ដាក់បញ្ចូល​នៅក្នុង Software ដែល​​ត្រូវបាន​តម្លើង​នូវ​ព្រលានយន្តហោះ​ទីក្រុង​ហាណូយប្រទេស​វៀតណាម​។ នៅ​ពេល​នោះ​ កម្ពុជា​ក៏​គូស​ដា​តា​បេស សម្រាប់​ព្រលាន​នៅ​ខេត្តសៀមរាប​បន្តទៀត ហើយនឹង​បញ្ចប់​គម្រោង​នោះ នៅក្នុង​ឆ្នាំក្រោយ​៕


   គណៈកម្មាធិការសម្របសម្រួលថ្នាក់តំបន់ កម្ពុជា វៀតណាម ឡាវ ប្រជុំស្តីពីការ អភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងការហោះហើរថ្មី តាមផ្កាយរណប ... 31-05-2012
ទំព័រ 1 នៃ 1
  • 1
  • 1