ព័ត៌មានប្រចាំថ្ងៃ / ព័ត៌មានជាតិ
រដ្ឋមន្ត្រីការពារជាតិអាស៊ាន ជំរុញឲ្យពន្លឿន ដំណើរការដោះស្រាយបញ្ហាសមុ ទ្រចិន ខាងត្បូង នឹងត្រូវអនុម័តឱ្យបានឆាប់
កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១២ បានលើកឡើងថាក្រមប្រតិបត្តិនៃភាគីក្នុងជម្លោះនៅសមុទ្រចិនខាងត្បូងហៅកាត់ថាCoCនឹងត្រូវអនុម័តក្នុងពេល ឆាប់ៗខាងមុខ។ CoC ជាដំណើរការ ដើម្បីឈានទៅរកដំណោះស្រាយបញ្ហាព្រំដែនសមុទ្រ រវាងប្រទេសចិន និងបណ្តាប្រទេសសមាជិកអាស៊ាន រួមមាន៖ ហ្វីលីពីន វៀតណាម និងប្រ៊ុយណេ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិកម្ពុជា ដែលជាប្រធានអាស៊ាន បានលើកឡើង ក្នុងសន្និសីទកាសែត នៅចុងបញ្ចប់នៃកិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន លើកទី៦ នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១២ ថារដ្ឋមន្ត្រី ការ ពារជាតិអាស៊ាន លើកទី៦ បានព្រមព្រៀងថា នឹងអនុម័តក្នុងពេលឆាប់ៗខាងមុខ នូវក្រមប្រតិបត្តិ CoC ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហាសមុទ្រចិនខាងត្បូង។ ការព្រមព្រៀងនេះ បន្ទាប់ពីដំណើរការតាក់តែងក្រមប្រតិបត្តិ CoC ដ៏វែងឆ្ងាយរួចមក។
ឯកឧត្តមនាយឧត្តមសេនីយ៍ ទៀ បាញ់ បានបន្តថា រដ្ឋមន្ត្រីការពារជាតិអាស៊ាន បានបង្ហាញនូវការប្តេជ្ញាចិត្តរបស់ខ្លួន ដើម្បីអនុវត្តឲ្យបានពេញលេញ និងឲ្យមានប្រសិទ្ធភាពលើសេចក្តីប្រកាសស្តីពីក្រមប្រតិបត្តិរបស់ ភាគី នៅក្នុងជម្លោះសមុទ្រចិនខាងត្បូង DoC ហើយធ្វើការជាមួយគ្នា ដើម្បីសម្រេចឲ្យបាននូវក្រមប្រតិបត្តិ CoC ដែលនឹងបង្កើន និងជំរុញនូវស្ថិរភាព និងសន្តិភាព នៅក្នុងតំបន់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បានលើកឡើងថា កាលពីថ្ងៃទី២៨ឧសភា ឆ្នាំ២០១២ ថ្ងៃម្សិលមិញ រដ្ឋមន្ត្រីការពារជាតិចិន និងហ្វីលីពីន បានជួបគ្នា នៅភ្នំពេញ ហើយរដ្ឋមន្ត្រីទាំងពីរក៏បានព្រមព្រៀងគ្នាថា ឲ្យមានការរឹតត្បិតនូវការប្រើប្រាស់សម្តីខ្លាំងៗដាក់គ្នា និងរឹតត្បិតលើសកម្មភាព ហើយបន្តការសន្ទនា ពិភាក្សាគ្នាដោយបើកចំហ។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ក៏បានបន្ថែមថា ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិ អាស៊ាន លើកទី៦ ក៏បានអនុម័តលើឯកសារសំខាន់ពីរ គឺទី១-ឯកសារទស្សនាទានស្តីពី ការកាត់បន្ថយពីកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានការពារជាតិ បូកប្រទេសដៃគូ ដែលពីមុនជួបគ្នា ៣ ឆ្នាំម្តង តែឥឡូវសម្រេចថា នឹងជួបប្រជុំគ្នា ២ឆ្នាំម្តង។ និងឯកសារទី២-សេចក្តីប្រកាសរួម ស្តីពី ការលើកកម្ពស់ការឯកភាពរបស់អាស៊ាន ដើម្បីសហគមន៍មួយដែលមានសុខដុមនីយកម្ម និងសន្តិភាព។
សូមជម្រាបជូនថា រដ្ឋមន្ត្រីការពារជាតិ មកពីបណ្តាប្រទេសសមាជិកអាស៊ានទាំង ១០ ប្រទេស បានបើកកិច្ចប្រជុំ លើកទី៦ នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ។ កិច្ចប្រជុំនោះដឹកនាំដោយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ក្នុងនាមកម្ពុជា ជាប្រធានអាស៊ាន ប្រចាំឆ្នាំ២០១២៕

ផ្ដល់មតិ