ព័ត៌មានប្រចាំថ្ងៃ / ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីកម្ពុជា ជំរុញឲ្យថៃ អនុវត្តសាលដីកាតុលាការយុត្តិធម៌អន្តរជាតិ



ដោយៈ ហ៊ាង ចាន់រ៉ា

សម្ដេចនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា កម្ពុជា និង​ថៃ ដល់ពេល​វេលា​ហើយ ក្នុងការ​អនុវត្ត​សា​លដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ទីក្រុង​ឡាអេ​។ នោះ​គឺ​ការដក​កងទ័ព​ចេញពី​តំបន់​ព្រំ​ដែន​គ្មាន​កងទ័ព​បណ្តោះអាសន្ន ជិត​ប្រាសាទព្រះវិហារ​។​ ​

បន្ទាប់ពីបញ្ចប់​ជំនួប​រវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តីកម្ពុជា ជា​​មួយរដ្ឋមន្ត្រី​ការ​ពារជាតិ​ថៃ ​ឯកឧត្តម សុ​គុម​ពល សុ​វណ្ណា​ថា​ត់ ( SUKUMPOL SUWA​NATA​T កាលពី​ល្ងាច​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០១២ នៅ​វិមាន​សន្ដិភាព ឯកឧត្តម អ៊ាង សុផល្លែត ជំនួ​យ​ការ​ផ្ទាល់​សម្ដេចនាយក​រដ្ឋមន្ត្រី បាននាំពាក្យពីជំនូបនោះ ប្រាប់​ក្រុមអ្នកព័ត៌មាន ​ថា សម្ដេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​មានប្រសាសន៍ប្រាប់​ រដ្ឋមន្ត្រី​ការពារជាតិ​ថៃ ថា ដល់ពេល​វេ​លា​ហើយ ដែល​ថៃ និង​កម្ពុជា ត្រូវអនុវត្ត​ដីកា​តុលាការ​ទីក្រុង​ឡាអេ ហើយ​ឥណ្ឌូនេស៊ី ក៏បាន​ត្រៀមខ្លួន​រួចជាស្រេច ការ​​ដើរតួ ជា​អ្នកសង្កេតការណ៍​។​

សម្ដេចនាយក​រដ្ឋ​មន្ត្រីក៏បានមានប្រសាសន៍ថា ទំនាក់ទំនងរវាង ប្រទេសទាំងពីរកម្ពុជា-ថៃ បាន​ឈានទៅរកភាពល្អ ប្រសើរវិញហើយ ក្រោយពីមានជំនួបជាច្រើនលើកទាំងទ្វេរភាគី និង​ថ្នាក់តំបន់។

សម្តេចបានលើកទឹកចិត្ត ឲ្យមានជំនួបគ្នាក្នុងក្របខណ្ឌកិច្ចប្រ​ជុំគណៈកម្មាធិ​ការទូ​ទៅ GBC អង្គភាព និងអង្គភាព ខេត្ត និងខេត្ត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើផ្នែក​ពាណិជ្ជ​កម្ម នៃប្រទេសទាំងពីរ ទាំងនៅតាមបណ្តាព្រំដែន និង តាមតំបន់ជាដើម។

សម្តេចបាន ជំរុញឲ្យអាជ្ញារធរខេត្ត និងខេត្ត តាមបណ្តោយព្រំដែនកម្ពុជា-ថៃ ពិនិត្យ លើការ​បើកទីផ្សារនៅតាមតំបន់ព្រំដែនឲ្យបានកាន់តែច្រើនថែមទៀត សម្រាប់ប្រជាជន​ទាំងពីរផង​ដែរ។

 រដ្ឋមន្ត្រី​ការ​ពារជាតិ​ថៃ សុ​វណ្ណា​ថា​ត់ ​ឆ្លើយតបសម្តេចដោយ ​យល់ស្រប​ជាមួយនឹង​ប្រសាសន៍​របស់​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហើយ​បាន​មានប្រសាសន៍ថា ឯកឧត្តម ​នឹង​អនុវត្តតាម​ប្រ​សាសន៍​របស់​សម្ដេច ហ៊ុន សែន​។ ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន ឯកឧត្តម ​ក៏បាន​មានប្រសា​ស​ន៍​ថា ឯកឧត្តម​នឹង​បន្ត​ពិភាក្សា និង​ធ្វើ​ការបន្ត​ជាមួយ​ភាគី​កម្ពុជា​។​

រដ្ឋមន្ត្រីការពារជាតិថៃរូបនេះបានយល់ស្របចំពោះបញ្ហានេះ ហើយភាគី ថៃ និងកម្ពុជា ត្រូវ​តែអនុវត្តន៍ តាមដីកាតុលាការទីក្រុងឡាអេ។ ភាគីទាំងពីរបានព្រមព្រៀងគ្នា យកបញ្ហានេះ ទៅពិភាក្សាបន្តនាខែ មិថុនា ខាងមុខនេះ៕


   សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក ជំទាវអញ្ជើញចូលរួមជាអធិបតីក្នុងពីធីប្រារព្ធខួ បកាកបាទក្រហម និងអឌ្ឍច័ន្ទ ក្រហម លើកទី១៥០ ... 08-05-2013
   សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតឲ្យ ឯកអគ្គរាជ ទូតជប៉ុនថ្មីប្រចាំនៅកម្ពុជាចូលជួប សម្ដែងការគួរសម និង ពិភាក្សាការងារ... 08-05-2013
   សម្ដេចតេជោ ហ៊ុន សែន ទទួលជូបជាមួយឯក អគ្គរដ្ឋទូតថ្មីរបស់បារាំង ប្រចាំកម្ពុជា... 08-05-2013
   សេចក្តីព្រាងច្បាប់ស្តីពីការបង្ការ និងការពន្លត់ អគ្គីភ័យ ត្រូវបានរដ្ឋសភាលើកមកពិភាក្សា និងអនុម័ត... 08-05-2013
   ព្រឹត្តិការណ៍ជាតិ៖ទី១-សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោកជំទាវអញ្ជើញចូលរួមជាអធិ បតីក្នុងពីធី ប្រារព្ធខួបកាកបាទក្រហម និងអឌ្ឍច័ន្ទ ក្រហម លើកទី១៥០។២-ព្រះមហាក្សត្រ ព្រះ រាជទានគោរមងារជូនលោកជំទាវ ប៊ុនរ៉ានី ហ៊ុនសែន ជាសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។៣-សម្តេ ចនាយករដ្ឋមន្ត្រីកម្ពុជាសាទរចំពោះការទទួលបានជ័យជន្នះក្នុងការបោះឆ្នោតរបស់ នាយ ករដ្ឋមន្រ្តីជាប់ឆ្នោតម៉ាឡេស៊ី ។៤-សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុញ្ញាតឲ្យ ឯកអគ្គ រាជ ទូតជប៉ុនថ្មីប្រចាំនៅកម្ពុជាចូលជួប សម្ដែងការគួរសម និង ពិភាក្សាការងារ។៥-ទូតបារាំងថា ប្រឹងប្រែងធ្វើយ៉ាងណាឲ្យក្រុម ហ៊ុនធុនតូច និងមធ្យមរបស់ បារាំងបាន ចូលមកវិនិយោគនៅកម្ពុជា។៦-សេចក្តីព្រាងច្បាប់ស្តីពីការបង្ការ និងការពន្លត់អគ្គីភ័យ ត្រូវបានរដ្ឋសភាលើកមកពិភាក្សា និងអនុម័ត។៧- រដ្ឋសភាកម្ពុជា អនុម័តលើការកែប្រែច្បាប់ ស្តីពី ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម៕ ... 08-05-2013
   សម្តេចនាយរដ្ឋមន្រ្តី ហ៊ុន សែន អនុញ្ញាតឲ្យ អនុប្រធានសភា ប្រឹក្សានយោបាយ ប្រជា ជនចិន ជូបសំដែងការគួរសម និង ពិភាក្សា ការងារ... 07-05-2013
   រដ្ឋសភាកម្ពុជា បើកសម័យប្រជុំ លើកទី៩ នីតិកាលទី៤ ក្រោមអធិបតីភាព របស់សម្តេច ហេង សំរិន... 07-05-2013
   ក្រុមការងារសហគមន៍អាជ្ញាធរអប្សរាចុះជួយ សម្រួលនិងដោះស្រាយការលំបាក ជូនប្រ ជាពលរដ្ឋដល់មូលដ្ឋាន... 07-05-2013
   ព្រឹត្តិការណ៍ជាតិ៖ទី១-សម្តេចនាយរដ្ឋមន្រ្តី ហ៊ុន សែន អនុញ្ញាតឲ្យ អនុប្រធានសភា ប្រឹក្សាន យោបាយ ប្រជាជនចិន ជូបសំដែងការគួរសម និង ពិភាក្សាការងារ។២-រដ្ឋសភាកម្ពុជា បើក សម័យប្រជុំ លើកទី៩ នីតិកាលទី៤ ក្រោមអធិបតីភាព របស់សម្តេច ហេង សំរិន។៣-រដ្ឋសភា បោះឆ្នោតជ្រើសតាំងឯកឧត្តម ពិត តាំងសាន ជាសមាជិកថ្មី របស់ក្រុមប្រឹក្សាធម្មនុញ្ញ។ ៤-គ.ជ.ប. អំពាវនាវឲ្យគណបក្សនយោបាយ ចុះបញ្ជីឲ្យបានទាន់ពេលវេលា។៥- ក្រុមការងារសហគមន៍អាជ្ញាធរអប្សរាចុះជួយសម្រួលនិងដោះស្រាយការលំបាក ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន។៦-គ្រោះថ្នាក់ចរាចរណ៍ នាថ្ងៃទី០៦ ឧសភា មានមនុស្សស្លាប់០៤ នាក់របួសធ្ងន់ស្រាល ១៨នាក់៕ ... 07-05-2013
   ព្រឹត្តិការណ៍ជាតិ៖ទី១-សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញជាអធិបតីភាពក្នុងពិធីបើក ការដ្ឋានស្តារឡើងវិញផ្លូវជាតិ លេខ៤៤ ។២-សម្តេចតេជោប្រកាសថានឹងគ្រងតំណែងរហូត ដល់អាយុជាង៧០ឆ្នាំដូចមេដឹកនាំ ចិន វៀតណាម ។៣-សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ៖ ឥស្លាមដែលរស់នៅកម្ពុជាគឺ មានមានភ័ព្វសំណាង។៤-ក្រសួងសេដ្ឋកិច្ច អនុញ្ញាតឲ្យក្រសួង ព្រះបរមរាជវាំង អនុវត្តការប្រមូលចំណូល ពីការលក់សំបុត្រចូលទស្សនា។៥-គ.ជ.ប.៖ អ្នក សង្កេតការណ៍ជាតិ និងអន្តរជាតិ ជិត ៧ ពាន់នាក់ ចូលរួមសង្កេតការណ៍ ការបោះឆ្នោតជាតិ នាខែកក្កដា។៦-គ.ជ.ប ប្រកាសឲ្យ អ្នកព័ត៌មាន ជាតិ-អន្តរជាតិ ធ្វើប័ណ្ណសម្គាល់ខ្លួន ។៧-ក្រសួងប្រៃសណីយ៍ ចេញសេចក្តីប្រកាសស្តីពីការផ្អាកការអនុវត្ត សេចក្តីសម្រេចរបស់អង្គប្រជុំរវាងបញ្ញត្តិករ ទូរគមនាគមន៍កម្ពុជា និងបណ្តាប្រតិបត្តិករទូរស័ព្ទ ៕... 06-05-2013
ទំព័រ 1 នៃ 2