ព័ត៌មានប្រចាំថ្ងៃ / ព័ត៌មានជាតិ
ក្រសួងការបរទេសកម្ពុជា ធ្វើកំណត់ទូត ចំពោះអំពើព្រៃផ្សៃរបស់ទាហាថៃ



ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​ផ្ញើ​កំណត់​ទូត​ជា​ផ្លូវការ​មួយ ជូន​ស្ថានទូត​ថៃ​ប្រចាំ​នៅ​ទីក្រុង​ភ្នំ​ពេញ កាល ​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១២ដោយបានលើកឡើងថា ដោយមាន​កិត្តិយស​ទាញ​អារម្មណ៍ ចំពោះ​សកម្មភាព​អមនុស្សធម៌​ប្រឆាំងនឹង​អ្នកភូមិ​កម្ពុជា និង​ឧ​ប្ប​តិ្ត​ហេតុ​ចំនួន៥ ដង​ដទៃទៀត ដែល​បាន​កើតឡើង​តាំងពី​ខែមករា ឆ្នាំ​២០១២ និង​នៅ​ថ្ងៃទី​២ ខែឧសភា ឆ្នាំ​២០១២ ទាហាន​ថៃ​បាន​ប្រើ​កាំភ្លើង​បាញ់​ទៅលើ​អ្នកភូមិ​កម្ពុជា ដែល​បាន​ឆ្លងកាត់​ព្រំដែន​ចូលទៅ​ធ្វើការ​នៅ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ធ្វើ​ឲ្យ​ស្លាប់​ពលរដ្ឋ​ខ្មែរ​ម្នាក់ ឈ្មោះ សំ រៀម អាយុ ៣១​ឆ្នាំ​។​

​ ការវាយប្រហារ​នេះ នៅតែ​បន្ត​ដោយ​សកម្មភាព​ចេតនា អមនុស្សធម៌ និង​ឃោរឃៅ ព្រៃផ្សៃ រំ​លោភបំពាន​ទៅលើ​ស្មារតី​នៃ​ចំណុច៧៧ នៃ​ការពិភាក្សា​កំណត់ហេតុ កិច្ចប្រជុំ​លើក​ទី​៦នៃ​កិច្ច​ប្រជុំ​សហប្រតិបត្តិការ​ទ្វេភាគី រវាង​កម្ពុជា​-​ថៃកាលពី​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០០៩កន្លងទៅ ព្រម​ទាំង​បំពាន​គោលការណ៍​មនុស្សធម៌ ដែល​ទទួលស្គាល់​ដោយ​អន្តរជាតិ​។​ ​

រាជរដ្ឋាភិបាល​កម្ពុជា​សូមបញ្ជាក់​ជាថ្មី ដោយ​ទទូច​ឲ្យ​អាជ្ញាធរ​ថៃ​ដែល​ពាក់ព័ន្ធ ចាត់វិធានការ​ឲ្យ​សមរម្យ ដើម្បី​ការពារ​កុំ​ឲ្យ​មាន​សកម្មភាព​អមនុស្សធម៌ សម្លាប់​ក្រៅច្បាប់​លើ​អ្នកភូមិ​កម្ពុជា​ជា​បន្តបន្ទាប់​ទៀត​។​ ​ ក្រសួងការបរទេស​ក​ម្ពុ​ជា សូម​ឲ្យ​មានការ​ធានា​ក្នុងការ​ពិចារណា​ខ្ពស់ ដោយ​រាជរដ្ឋាភិបាល​ថៃ លើ​បញ្ហា​នេះ​៕


   ក្រសួងការបរទេសកម្ពុជា ធ្វើកំណត់ទូត ចំពោះអំពើព្រៃផ្សៃរបស់ទាហាថៃ ... 05-05-2012
ទំព័រ 1 នៃ 1
  • 1
  • 1