ព័ត៌មានប្រចាំថ្ងៃ / ព័ត៌មានជាតិ
សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០១១ សម្រេចបាន ៦,៩%
ដោយៈ ហ៊ាង ចាន់រ៉ា
បើយោងតាមសារលិខតចុះថ្ងៃទី០៦មេសាឆ្នាំ២០១២របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា ផ្ញើជូនជនរួមជាតិកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃ ណីជាតិបានបង្ហាញថា នៅឆ្នាំ២០១១ កំណើនសេដ្ឋកិច្ចកម្ពុជា សម្រេចបាន ៦,៩% និងអត្រាប្តូរប្រាក់រៀល នៅតែរក្សាបានស្ថិរភាពដដែល ក្នុងកម្រិតមធ្យម ៤.០៣៩ រៀលក្នុង មួយដុល្លារអាមេរិក។
នៅក្នុងសារលិខិតរបស់ ប្រមុខ រដ្ឋាភិបាល សម្តេចនាយករដ្ឋមន្រ្តី ហ៊ុនសែន បានលើក ឡើងថា ការងើបឡើងវិញយ៉ាងឆាប់រហ័ស នៃកំណើនសេដ្ឋកិច្ចកម្ពុជាពី ០,១% ក្នុងឆ្នាំ២០០៩ ទៅ ៦% ក្នុងឆ្នាំ២០១០ និង ៦,៩% នៅឆ្នាំ២០១១កន្លងទៅនេះ គឺបានមកពីការងើបឡើងវិញ នៃកំណើនផ្នែកឧស្សាហកម្មកាត់ដេរ កំណើនផ្នែកសេវាកម្មទេសចរណ៍ និងកំ ណើន ការនាំចេញអង្ករ និងផលិតផលដទៃទៀត ទោះបីការងើបឡើងវិញនៃផ្នែកឧស្សា ហកម្មសំណង់ និងផ្នែកអចលនទ្រព្យ នៅមិនទាន់មានលក្ខណៈពិតប្រាកដនៅឡើយក៏ ដោយ។
សារលិខិតរបស់សម្តេចនាយក រដ្ឋមន្ត្រី ហ៊ុន សែន បានបន្តថា កំណើនសេដ្ឋកិច្ចនេះ បានជំរុញអោយរាជរដ្ឋាភិបាល ឈានទៅសម្រេចគោលដៅកាត់បន្ថយភាពក្រីក្រ ១% ក្នុងមួយឆ្នាំ ស្របតាមគោលដៅ នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី២ របស់រាជរដ្ឋាភិបាល៕

![]() |
សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០១១ សម្រេចបាន ៦,៩%... 10-04-2012 | ||
ទំព័រ 1 នៃ 1
|
|||
ផ្ដល់មតិ