ព័ត៌មានប្រចាំថ្ងៃ / ព័ត៌មានអន្តរជាតិ
កូរ៉េខា​ងជើង​ចង់​កសាង​កាំជ្រួច​ផ្លោងមា​នក្បា​លគ្រាប់​នុយក្លេអ៊ែ​រ



ប្រទេស​​កូរ៉េ​ខា​ង​ត្បូង ​បាន​​ធ្វើការ​ចោទ​​ប្រកាន់​​ប្រទេស​កូរ៉េ​​ខាង​​ជើងកា​ល​ពី​ថ្ងៃ​ច័ន្ទ ពីបទ​​ព្យាយា​ម​កសាង​​កាំជ្រួ​ចផ្លោងបំពា​ក់​ដោយ​​អាវុធ​​នុយក្លេ​អ៊ែរ តាម​​រយៈការ​​បាញ់​បង្ហោះ​​ផ្កាយ​រណ​បមួយ​នៅ​ខែក្រោយ​នេះ​ បន្ទាប់​ពីទីក្រុង​ព្យុង​យ៉ា​ងបាន​​បដិសេធចោល​នូវ​ការ​អំពា​វនាវ​​របស់​​អន្តរជាតិ​ឲ្យ​ខ្លួន​បោះ​បង់​​ចោល​ការ​​សាកល្បង​នេះមក។
លោក​​ប៉ាក ចុង​ហា អ្នកនាំ​ពាក្យ​ប្រធានាធិបតីកូរ៉េខា​ង​ត្បូង​និយាយ​ថា រដ្ឋាភិបា​ល​របស់​យើ​ង​បាន​​កំណត់​ថា ផែនការ​បាញ់​បង្ហោះ​នូ​វ​របស់​ដែល​ហៅ​ថា​ផ្កាយ​រណ​ប​របស់​កូរ៉េ​ខាង​​ជើង គឺ​​ជាការ​បង្ក​រឿង​ដ៏​ធ្ងន់​ធ្ងរ​មួយ​ក្នុង​ការ​អភិវឌ្ឍន៍​មធ្យោបាយ​ដែល​ហោះ​បាន​ច​ម្ងាយ​ឆ្ងាយ​​មួយ ​ដើម្បី​នាំ​អាវុធ​នុយក្លេអ៊ែរ​ដោយ​ប្រើ​ប្រាស់​បច្ចេកវិ​ជ្ជា​កាំ​ជ្រួច​ផ្លោង។
កូ​រ៉េ​ខាង​ជើង​បាន​ប្រកាស​កា​ល​ពី​ថ្ងៃ​​សុក្រ​ថា ខ្លួន​នឹង​បាញ់​បង្ហោះ​កាំ​ជ្រួច​ហោះ​​បាន​ចម្ងាយ​ឆ្ងាយ​មួយ​​នៅ​ចន្លោះ​​ថ្ងៃ​ទី១២ ទៅ១៦ ខែមេសា ដើម្បី​ដាក់​​ផ្កាយ​​រណប​មួយ​ចូល​ទៅ​​ក្នុង​​តារាវិថី​ក្នុង​គោល​បំណ​ង​សន្តិភា​ព៕


   កូរ៉េខា​ងជើង​ចង់​កសាង​កាំជ្រួច​ផ្លោងមា​នក្បា​លគ្រាប់​នុយក្លេអ៊ែ​រ... 20-03-2012
ទំព័រ 1 នៃ 1
  • 1
  • 1