ព័ត៌មានប្រចាំថ្ងៃ / ព័ត៌មានជាតិ
បណ្ដាញប្រជាជនកម្ពុជាដើម្បីសន្តិភាពបានប្រតិ​ កម្មទៅនឹងការលើកឡើងរបស់លោកស្រី នីគី សុងហ្គាស ដែលបានលើកឡើងអំពីវត្តមាន ​មេគណបក្សប្រឆាំង



ដោយៈ ហ៊ាង ចាន់រ៉ា

 បន្ទាប់ពីមានការលើកឡើងរបស់ ​ សមាជិក​សភា​សហ​រដ្ឋ​អា មេរិក​ខាង​គណបក្ស​ប្រជាជន​ធិបតេយ្យលោកស្រី​នីគី សុងហ្គាស ​អំពី​វត្តមាន​របស់មេ ​គណបក្ស​ប្រឆាំង​ លោក សម រង្ស៊ី នៅ​ ក្នុង​ការ​ បោះឆ្នោត​ នា​ពេល​ខាងមុខនោះ បណ្ដាញ​ប្រជាជន​កម្ពុជា​ដើម្បី​សន្តិ​ភាព​(CPN P) បាន​ប្រតិកម្ម​ទៅ​នឹង​ការ​លើក​ឡើងនោះដោយ​បាន​បញ្ជាក់​ថា លោក​សម រង្ស៊ី ពេល​​នេះ​កំ ពុង​តែ​មាន​ពិរុទ្ធ​ភាព មិន​អាច​ឈរ​ឈ្មោះ​ឲ្យ​ប្រជាពលរដ្ឋ​បោះ​ឆ្នោត​បាន​ទេ ហើយ ការ​អវត្ត​មាន​របស់​លោក​សម រង្ស៊ី មិន​មាន​ផល​ប៉ះ​ពាល់​ដល់​របប​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើយ ។

បណ្ដាញ​ប្រជាជន​កម្ពុជា​ដើម្បី​សន្តិភាព​ដែល​មាន​សមា​ជិក​អង្គការ​មិន​មែន​ រដ្ឋាភិបាល និង​សហជីព​ចំនួន​១៤៩​ កាល​ពី​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០១២ បាន​ធ្វើ​សេចក្ដី​ថ្លែង​ការណ៍​រួម​មួយ​ទាក់​ទង​​ទៅ​នឹង ​ការ​លើក​ឡើង​របស់​លោកស្រី​នីគី សុងហ្គាស សមាជិក​សភា​សហ​រដ្ឋ​អា មេរិក​ខាង​គណបក្ស​ប្រជាជន​ធិបតេយ្យ​ ដែល​បាន​លើក​ឡើង​នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ច​នៅ​ព្រះរាជា​ណាច​ក្រ​កម្ពុជា​ ខណៈ​ពេល​ជួប​ជាមួយ​គណបក្ស​ប្រឆាំង​សម រង្ស៊ី កាល​ពី​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១២ ដោយ​បាន​លើក​ឡើង​ថា សម្រាប់​ប្រទេស​មួយ​ដែល​ប្រកាន់​លទ្ធិប្រជា​ធិប តេយ្យ​ គឺ​ជា​ការ​សំខាន់​ណាស់​ត្រូវ​មាន​វត្តមាន​មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​ ត្រូវ​បញ្ចេ ញ​សម្លេង​ និង​មតិ​នានា​ឲ្យ​មហា​ជន​បាន​ដឹង​ឮ ហើយ​បាន​អះ​អាង​ដែរ​ថា លោកស្រី​នឹង​ថ្លែង​ការណ៍​​ ប្រសិប​បើ​ជា​ការ​ចាំ​បាច់​នៅ​ពេល​ដែល​លោកស្រី​ត្រឡប់​ទៅ​សហរដ្ឋ​អា មេរិក​ វិញ។

ជុំវិញការ​លើក​ឡើង​របស់​លោកស្រី​នីគី សុងហ្គាស​នោះ បណ្ដាញ​ប្រជាជន​កម្ពុជា​ដើម្បី​សន្តិ​ភាព បាន​បញ្ជាក់​ថា នោះ​ជា​ទស្សនៈ​បុគ្គល មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​រដ្ឋាភិបាល​សហរដ្ឋ​អា មេរិក​ឡើយ​ ខណៈ​ពេល​ដែល​លោក​ស្រី​មក​បំពេញ​ទស្សន​កិច្ច​រយៈ​ពេល​មួយ​សប្ដាហ៍​ជា​លក្ខណៈ​ ទេសចរ​​​ឯក​ជន​តែ​ប៉ុណ្ណោះ។ ក្នុង​រយៈ​ពេល​ខ្លី​បែប​នេះ​លោកស្រី​មិន​អាច​ទទួល​​ព័ត៌ មាន​បាន​គ្រប់​ជ្រុង ​ជ្រោយ​ឡើយ។

បណ្ដាញ​ប្រជាជន​កម្ពុជា​ដើម្បី​សន្តិភាព​បាន​លើក​ឡើង​ទៀត​ថា សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង​និង​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​ផ្តន្ទាទោស​លោក​សម រង្ស៊ី ដាក់​គុក​ជាង​១០​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​រាប់​លាន​រៀល​ ក្រោម​បទ​ចោទ​ប្រកាន់​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារ ណៈ ករណី​ដក​តម្រុយ បង្គោល​ព្រំ​ដែន​រវាង​កម្ពុជា-វៀតណាម និង​ញុះ​ញង់​ឲ្យ​មាន​ការ​រើស​អើង​ជាតិ​សាសន៍ ព្រម​ទាំង​ក្លែង​ឯក​សារ​ផែន​ទី​សាធារណៈ។

 បណ្ដាញ​ប្រជាជន​កម្ពុជា​ដើម្បី​សន្តិភាព​​បាន​បន្ត​ថា ប្រ ទេស ​កម្ពុជា​ប្រកាន់​យក​នូវ​នីតិរដ្ឋ​ អនុវត្ត​តាម​លទ្ធិ​ប្រជាធិបតេយ្យ​សេរី​ពហុ​បក្ស​បាន​ផ្ដល់​សិទ្ធិ​ដល់​ គណបក្ស​នយោបាយ​ប្រ កួត​ប្រជែង​តាម​រយៈ​ការ​បោះ​ឆ្នោត​សកល​និង​អសកលដូច្នេះ​ការ​អវត្ត​មាន​របស់​លោកសម រង្ស៊ី មិន​មាន​ផល​ប៉ះ​ពាល់​ដល់​របប​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើយ ៕


ទំព័រ 4 នៃ 1
  • 1
  • 1