ព័ត៌មានប្រចាំថ្ងៃ / ព័ត៌មានជាតិ
គ.ជ.ប.នឹងមានរៀបចំកិច្ចប្រជុំជាមួយគណ បក្សនយោបាយ និងអង្គការមិន មែនរដ្ឋាភិ បាល ជាតិ និងអន្តរជាតិ
ដោយៈ ហ៊ាង ចាន់រ៉ា
គណៈកម្មាធិការជាតិរៀបចំការ បោះ ឆ្នោត ហៅកាត់ថា គ.ជ.ប. នឹងមានរៀបចំកិច្ចប្រជុំជា មួយគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ស្ដីពី នីតិវិធី នៃការសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយ ។នេះបើតាម សេច ក្តីប្រកាសព័ត៌មានរបស់ គ.ជ.ប។
សេចក្ដីប្រកាសព័ត៌មានរបស់ គ.ជ.ប. នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១២ បានអោយ ដឹងថា នៅថ្ងៃ ទី ២៤ ខែកុម្ភៈ ឆ្នាំ២០១២ វេលាម៉ោង ១០ព្រឹក គណៈកម្មាធិការជាតិរៀបចំការ បោះ ឆ្នោត ហៅកាត់ថា គ.ជ.ប. នឹងមានរៀបចំកិច្ចប្រជុំជាមួយគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ស្ដីពី នីតិវិធី នៃការសុំចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៣។
សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា កិច្ចប្រជុំនេះ នឹងប្រព្រឹត្តទៅនៅទីស្ដីការ គ.ជ.ប. (ក្នុងក្រសួងមហាផ្ទៃ អគារ H) ក្រោមការដឹកនាំដោយ លោក មាន សទិ សមាជិក គ.ជ.ប.៕

ផ្ដល់មតិ