ព័ត៌មានសេដ្ឋកិច្ច / សេដ្ឋកិច្ចជាតិ
ការនាំចេញ កៅស៊ូ កម្ពុជាទៅទីផ្សារអន្តរជាតិកើនឡើង
បើតាមរបាយការណ៍ពី ក្រសួងពាណិជ្ជកម្មបានអោយដឹងថា ការនាំចេញទំនិញប្រភេទកសិឧស្សាហកម្មកៅស៊ូកម្ពុជា នៅក្នុងរយៈពេល១១ខែដំបូង ឆ្នាំ២០១១នេះ មានចំនួន ៤០៥៨៣,៦៨ តោន បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១០ មានចំនួន ២៦៤៦០ តោន គឺកើនឡើងចំនួន ៥៣,៧៣ ភាគរយ ពោលគឺតម្លៃនៃការនាំចេញកើនឡើងចំនួន ១៤៦ ភាគរយ ពី ៧៣,៨៩ លានដុល្លារ ដល់ ១៨១,៧៧ លានដុល្លារ។ ការនាំចេញ ផលិតផលកៅស៊ូ ត្រូវគេដឹងថា មានតម្លៃ ៣.៣០០ ដុល្លារ ក្នុង១តោន នៅក្នុងខែធ្នូនេះ ប៉ុន្តែតម្លៃនៃការនាំចេញជារៀងរាល់ខែក្នុងឆ្នាំ២០១១នេះ គឺមិនថេរទេ ដោយមានការកើនឡើង និងថយចុះតិចតួចប៉ុណ្ណោះ។ គូរបញ្ជាក់ដែរថា ការនាំចេញកៅស៊ូរបស់កម្ពុជាទៅកាន់ទីផ្សារបរទេស កាលពីឆ្នាំ២០១០កន្លងមក មានចំនួន ៣០០៩៥,៧៧ តោន ស្មើនឹង ៨៦,៨០ លានដុល្លារ លើដំណាំកៅស៊ូចំនួន ១៨១.៤០០ ហិកតា នៅក្នុងប្រទេស៕
![]() |
ការនាំចេញ កៅស៊ូ កម្ពុជាទៅទីផ្សារអន្តរជាតិកើនឡើង... 22-12-2011 | ||
ទំព័រ 1 នៃ 1
|
|||
ផ្ដល់មតិ



