ព័ត៌មានសេដ្ឋកិច្ច / សេដ្ឋកិច្ចជាតិ
ការនាំចូល ប្រេងឥន្ធន្ធៈ កើនឡើង ៦៧% គិតត្រឹម ខែតុលាឆ្នាំនេះ
បើយោងតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្ម បានអោយដឹងថា កំណើនសេដ្ឋកិច្ចដ៏
ខ្លាំងក្លា របស់កម្ពុជា បានជំរុញអោយការនាំចូល ប្រេងឥន្ធន្ធៈ កើនឡើង ៦៧% គិតត្រឹម ខែតុលាឆ្នាំនេះ បើធៀនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។ ទិន្នន័យបង្ហាញថា ការនាំចូលប្រេងឥន្ធនៈ សរុបបានកើនឡើងដល់ ១,២លានតោន ដែលមានតម្លៃរហូតដល់ ១,១៤ ពាន់លានដុល្លារក្នុងរយៈពេល ១០ខែដំបូងឆ្នាំនេះ ពោលគឺច្រើនជាងរយៈពេល ដូចគ្នា កាលពីឆ្នាំមុន ដែល កាលនោះ ការនាំចូលប្រេងឥន្ធនៈ មានចំនួនសរុប ៧២៤ ០០០ តោន និង មានតម្លៃតែ ៤៨៥,៩លានដុល្លារប៉ុណ្ណោះ ។ ដោយឡែកបើតាមទិន្នន័យស្តីពីការប្រើប្រាស់ប្រចាំថ្ងៃរបស់ក្រសួងពាណិជ្ជកម្មបានបង្ហាញថា តម្លៃប្រេងសាំងនៅ ស្ថានីយ ៥ នៅរាជធានីភ្នំពេញ កើនឡើង ប្រហែល ១២% ចាប់ពីដើមឆ្នាំ មកទល់បច្ចុប្បន្ន ដោយ ១លីត្រ ថ្លៃ ៥៣០០ រៀល សម្រាប់ប្រេងសាំងស៊ុបពែរ ៥០០០ រៀលក្នុង១លីត្រសម្រាប់ប្រេងសាំងធម្មតា ។ GDP របស់កម្ពុជា នឹងកើនឡើង ៦,៤% សម្រាប់ឆ្នាំនេះ ដោយវិស័យកសិកម្ម នឹងកើនឡើង ៤,១% ឧស្សាហកម្ម ៩,៣% ហើយសេវាកម្ម ៥,៧% ។ បើតាមប្រសាសន៍របស់លោក គង់ ពុទ្ធារ៉ា ប្រធាននាយកដ្ឋានស្ថិតិ នៃក្រសួងពាណិជ្ជកម្ម បានអោយដឹងថា ការណ៍នេះ ឆ្លុះបញ្ចាំងអំពីភាពធន់ទ្រាំនៃសេដ្ឋកិច្ចកម្ពុជាជាពិសេសការរីកចម្រើនក្នុងវិស័យឧស្សាហកម្ម ផលិតកម្ម និងកសិកម្ម ៕

![]() |
ការនាំចូល ប្រេងឥន្ធន្ធៈ កើនឡើង ៦៧% គិតត្រឹម ខែតុលាឆ្នាំនេះ ... 01-12-2011 | ||
ទំព័រ 1 នៃ 1
|
|||
ផ្ដល់មតិ